ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

សាជីវកម្ម Kanematsu បានក្លាយជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនATADជាផ្លូវការ

2021-06-08 13:22:09

Tập đoàn Kanematsu chính thức trở thành cổ đông chiến lược của ATAD

សាជីវកម្មរចនាសម្ព័ន្ធដែកថែបATAD មានសេចក្តីសោមនស្សរីករាយសូមប្រកាសថាចាប់ពីខែមេសា​ឆ្នាំ ២០២១ សាជីវកម្ម​Kanematsu បានបញ្ចប់នីតិវិធីប្រតិបត្តិការហើយបានក្លាយជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនATAD ជាផ្លូវការ៕

សាជីកម្មKanematsu ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៩ ដែលមានការិយាល័យកណ្តាលនៅទីក្រុង​តូក្យូមាន៥សាខានៅប្រទេសជប៉ុននិងការិយាល័យចំនួន៣៦នៅទូទាំងពិភពលោក៕​ Kanematsu ប្រតិបត្តិការនៅក្នុងផ្នែកផ្សេងៗគ្នារួមមាន​ ដែកថែប, វត្ថុធាតុដើម, ឧបករណ៍អេឡិចត្រូនិច, យានយន្ត​និងអាវកាស, អាហារ​ សាច់និងគ្រាប់ធញ្ញជាតិ៕ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ Kanematsu បានចាត់ទុកសំណង់និងហេដ្ធារចនាសម្ព័ន្ធជាតំបន់ពាណិជ្ជកម្មសំខាន់បំផុតមួយក្នុងវិស័យដែកថែប៕ សាជីវកម្មនេះផ្តោតសំខាន់ទៅលើការកើនឡើងនៃការវិនិយោគនៅក្នុងទីផ្សារបរទេសដែលជាផ្នែកមួយយុទ្ធសាស្រ្តពង្រីកពិភពលោករបស់ខ្លួន៕ក្រុមហ៊ុនជាច្រើន ដែលក្នុងនោះ​ក្រុមហ៊ុនKanematsu គឺជាម្ចាស់ភាគហ៊ុនត្រូវបានចែកចាយពាសពេញប្រទេសជាច្រើនដូចជាសហរដ្ធអាមេរិច​ ចិន​ ថៃ​ ឥណ្ឌូនេស៊ី អៀរឡង់ ប៉ូឡូញ……៕ ATAD គឺជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបតែមួយគត់នៅប្រទេសវៀតណាមដែលត្រូវបានចូលរួមដោយ Kanematsu ជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្ត៕

ការដែលសាជីវកម្ម Kanematsu បានក្លាយជាម្ចាស់ភាគហ៊ុនជាផ្លូវការដើរតួយ៉ាងសំខាន់ក្នុងដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនATAD៕ ដោយមានកិច្ចសហការយូអង្វែងនិងការគាំទ្រជាយុទ្ធសាស្រ្តពីKanematsu  សាជីកម្មល្បីឈ្មោះជាមួយការគ្រប់គ្រងឆ្នើមនិងបទពិសោធន៍ជោគជ័យជាង១៣០ឆ្នាំនៅក្នុងប្រទេសជប៉ុននិងបណ្តាលប្រទេសជាច្រើនជុំវិញពិភពលោក  ក្រុមហ៊ុនATAD និងមានឱកាសល្អក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលរចនាសម្ព័ន្ធដែកថែបមានគុណភាពខ្ពស់ដើម្បីបំពេញតាមស្តង់ដាអន្តរជាតិ លើកកំពស់ការប្រកួតប្រជែងនិងបំពេញតំរួវការរបស់អតិថិជនបានកាន់តែប្រសើរ៕

កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែកត់សំគាល់ទីជំរាលនៅក្នុងប្រវត្តិសាស្រ្តនៃក្រុមហ៊ុនATADដែលជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបឈានមុខគេនៅប្រទេសវៀតណាមប៉ុណ្ណោះទេតែថែមទាំងជួយបញ្ជាក់ពីការអភិវឌ្ឍន៍ភាពជាដៃគូក្នុងចំណោមសាជីវកម្មធំៗរបស់វៀតណាមនិងជប៉ុនផងដែរ៕

សម្រាប់ពត៌មានបន្ថែមអំពីសាជីវកម្ម Kanematsu​ សូមចូលទៅកាន់គេហទំពរ័ ៖https://www.kanematsu.co.jp/

រូមភាពទីស្នាក់ការកណ្តាលរបស់សាជីកម្ម Kanematsu នៅទីក្រុងតូក្យូប្រទេសជប៉ុន

អំពីសាជីវកម្មរចនាសម្ព័ន្ធដែកថែប :

ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤​ ATAD បានអនុវត្តគម្រោងជាង៣,៥០០គម្រោងនៅក្នុងប្រទេសនិងតំបន់ចំនួន៤០ដោយមានបណ្តាញការិយាល័យតំណាងនៅក្នុងប្រទេសរួមមាន៖​ មីយ៉ាន់ម៉ា​​ ឥណ្ឌូនេស៊ីថៃ ហ្វីលីពីន​ កម្ពុជា ស្រីលង្កា​និងបង់ក្លាដេស ៕ គម្រោងរចនាសម្ព័ន្ធដែកថែបធម្មតារបស់ក្រុមហ៊ុនATAD មានដូចជា៖​ រោចក្រផលិតរថយន្តVifast  , Hao Phat –រោចក្រផលិតដែកថែបDungQuat, អាកាសយានដ្ធានអន្តរជាតិCam Ranh ,អាកាសយានដ្ធានDa Nang ,អាកាសយានដ្ធានWattay(វៀងច័ន្ទ, ឡាវ),គម្រោងផ្លូវដែកហូជីមីញ, ការពង្រីករោចក្រថាមពលកំដៅVinh Tan 4, គីមីឥន្ធនៈLong son ,រោចក្រថាមពលកំដៅDangote (តង់ហ្សានី), រោចក្រថាមពលកំដៅMatarbari (បង់ក្លាដែស)….

ក្រុមហ៊ុនATADត្រូវបានផ្តល់កិត្តិយសទទួលបានពានរង្វាន់ផ្កាយមាសរបស់ប្រទេសវៀតណាមហើយអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាត្រូវបានគេផ្តល់កិត្តិយសនៅក្នុងសហគ្រាសធំៗចំនួន៥០០នៅប្រទេសវៀតណាម(VNR500), កំពូល៥០របស់វៀតណាមកើនឡើងល្អបំផុត(២០១៨-២០២១),កំពូល៥០របស់វៀតណាមល្អបំផុត(២០១៩២០២០),ពានរង្វាន់អាស៊ី ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី(២០២០)

ព័ត៍មានផ្សេងៗ

  • ការព្យាបាល Covid-19 នៅផ្ទះ៖ គន្លឹះថែរក្សាអ្នកនិងអ្នកដទៃ

    2021-09-14 21:28:44
    ក្នុងកំឡុងពេលដែលការរីករាលដាលនៃជំងឺកូវីដ -១៩ (កូរ៉ូណាវ៉ាវី) កំពុងកើតឡើងយ៉ាងស្មុគស្មាញនិងរីករាលដាលយ៉ាងឆាប់រហ័សទ្រង់ទ្រាយធំការធ្វើឱ្យសកម្មក្នុងការផ្តល់ចំណេះដឹងផ្នែកវេជ្ជសាស្ត្រគឺជាគន្លឹះដើម្បីជួយអ្នកការពារសុខភាពរបស់អ្នកនិងគ្រួសាររបស់អ្នកនិងរៀបចំឱ្យបានត្រឹមត្រូវសម្រាប់ស្ថានភាពដែលមិនរំពឹងទុក ។ រចនាសម្ពន្ធ័ដែកអេដអាយឌីសូមផ្ញើជូននូវការណែនាំអំពីការថែទាំនិងបញ្ជីឈ្មោះថ្នាំដែលអាចព្យាបាលកូវីដ -១៩ តាមផ្ទះដោយវេជ្ជបណ្ឌិតត្រឹនធីធូឈៀង - សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រផាមង៉ុកថាច់យោងតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោក។ (WHO)។ កញ្ចប់នេះរួមមានការណែនាំអំពីការត្រួតពិនិត្យស្ថានភាពសុខភាពនិងថ្នាំដែលអាចប្រើដើម្បីព្យាបាលករណីស្រាល…
    ច្រើនទៀត
  • អេធីដទទួលបានតំណែងនាំមុខគេនៅក្នុងក្រុមហ៊ុនសំណង់ដែកនិងដែកថែបលំដាប់កំពូលនៅវៀតណាម

    2021-09-14 21:24:17
    យោងតាមលទ្ធផលនៃការស្ទង់មតិទ្រង់ទ្រាយធំជាមួយក្រុមហ៊ុនជាង ៣០០ នៅក្នុងឧស្សាហកម្មសំណង់ដែកនិងដែកថែបនៅទូទាំងប្រទេសវៀតណាមអេធីដកាន់កាប់តំណែងនាំមុខគេនៅក្នុងចំណាត់ថ្នាក់។ លទ្ធផលនេះបន្តបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោរបស់ ATAD ដើម្បីបញ្ជាក់ពីជំហរឈានមុខគេនៅវៀតណាមនិងសម្រេចបានចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនរចនាដែកថែបឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៥ ។ បច្ចុប្បន្ននេះសេដ្ឋកិច្ចវៀតណាមនិងពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នៅក្នុងស្ថានភាពដ៏លំបាកនេះក្រុមហ៊ុនផលិតដែកថែបដែលបានរៀបចំទុកមុននិងក្រុមហ៊ុនរចនាដែកថែបបានឆ្លៀតយកឱកាសដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនិងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអាជីវកម្ម។…
    ច្រើនទៀត
  • ATAD អនុវត្តគម្រោង New Hope Binh Phuoc

    2021-09-14 21:20:56
    New Hope គឺជាអ្នកផលិតចំណីសត្វធំបំផុតនៅក្នុងប្រទេសចិននិងជាក្រុមកសិកម្មធំបំផុតមួយនៅក្នុងប្រទេសចិន។ ក្រុមនេះមានក្រុមហ៊ុនជាង ៤០០ នៅទូទាំងពិភពលោកហើយមានវត្តមាននៅក្នុងប្រទេសចំនួន ២០ ។ ទទួលបានការជឿជាក់ពីក្រុមសង្ឃឹមថ្មីបន្ទាប់ពីបានសហការដើម្បីអនុវត្តគម្រោងរោងចក្រជាច្រើននៅវៀតណាមប្រកបដោយជោគជ័យរួមមាន៖ New Hope Binh…
    ច្រើនទៀត
Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD