ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ATAD’S COLORS ​​​ក្នុងដំណើរការសកលភាវូបនីយកម្ម

2026-04-22 10:58:13

ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនអន្តរជាតិរបស់ខ្លួន ATAD បានបង្កើតបណ្តាញដ៏រឹងមាំនៃ ការិយាល័យតំណាងចំនួន 13 នៅទូទាំងពិភពលោក។ ក្នុងចំណោមនោះប្រទេសហ្វីលីពីនឈរនៅ លំដាប់លេខមួយក្នុងចំនោមទីផ្សារដែលបង្កើតបានដំបូងគេយូរបំផុតរបស់ ATAD ជាមួយនឹងកម្លាំង ការងារដែលមានបទពិសោធន៍ និងជំនាញខ្ពស់នៅទូទាំងទីតាំងសំខាន់ៗចំនួនបីគឺ ម៉ានីល សេប៊ូ និងដាវ៉ាវ។ 

In-the-journey-to-expand-the-international-market-ATAD-has-13-offices-worldwide
ក្នុងដំណើរពង្រីកអាជីវកម្មអន្តរជាតិ ATAD មានការិយាល័យតំណាងចំនួន 13 កន្លែងនៅទូទាំង ពិភពលោករួមមាន ប្រទេសសិង្ហបុរី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ស្រីលង្កា បង់ក្លាដែស និងអ៊ូហ្គង់ដា។ ក្នុងចំណោមនោះ ប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី ត្រូវបានគេចាត់ទុកថាជាទីផ្សារ សំខាន់ដោយមានសមិទ្ធផលគម្រោងជាច្រើន ដែលបានអនុវត្តដោយជោគជ័យនៅវិស័យផ្សេងៗ ជួយពង្រឹងជំហររបស់ ATAD ក្នុងនាមជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកឈានមុខមួយនៅអាស៊ី អាគ្នេយ៍។
Admin-Officer-at-the-Philippines-office.
“ចាប់តាំងពីខ្ញុំបានចូលរួមជាមួយ ATAD តាំងពីពេលការិយាល័យ សេប៊ូ ត្រូវបានបង្កើតនៅឆ្នាំ 2019 អ្វីដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍បំផុត គឺក្រុមហ៊ុនមានការរីកចម្រើនយ៉ាងឆាប់រហ័ស មានចក្ខុវិស័យយុទ្ធសាស្ត្រច្បាស់លាស់ ប្រព័ន្ធគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ ចំពោះគុណភាពសម្រាប់អតិថិជន។ ជាមួយនឹងវត្តមាននៃទំនាក់ទំនងជាស​កល​ និងវិធីសាស្ត្រ សហប្រតិបត្តិការឆ្លងតំបន់ ATAD បានផ្តល់ឱកាសជាច្រើនដល់ខ្ញុំក្នុងការសិក្សា និងកសាងអាជីព ប្រកបដោយចីរភាព”។ នេះជាការចែករំលែកពី​ Ms. Michelle Dagatan Calsada បុគ្គលិកផ្នែករដ្ឋបាល នៅការិយាល័យ ហ្វីលីពីន។
Sale-Manager-of-Manila-Philippines-Office.
“ដោយបានរួមដំណើរជាមួយ ATAD នៅ ម៉ានីល ចាប់តាំងពីឆ្នាំ 2021 ខ្ញុំមានមោទនភាពក្នុងការ នាំយកបេសកកម្មរបស់ ATAD ទៅកាន់ទីផ្សារអន្តរជាតិ ពង្រីកបណ្តាញអតិថិជន និងយកឈ្នះ គម្រោងធំៗ។ ម៉ានីល បានបង្រៀនខ្ញុំមេរៀនដ៏មានតម្លៃមួយ៖ ដើម្បីឈានទៅឆ្ងាយ ត្រូវគិតអំពីកំរិតសកល ខណៈពេលដែលតែងតែអនុវត្តការងារដោយការប្តេជ្ញា និងការទទួល ខុសត្រូវដូចជាមនុស្សក្នុងតំបន់” នេះជាការបញ្ជាក់ពី លោក Phan Thien Trung ប្រធានគ្រប់គ្រងផ្នែកលក់ នៃការិយាល័យ ម៉ានីល ប្រទេសហ្វីលីពីន។

បន្ទាប់ពីប្រទេសហ្វីលីពីន ATAD Indonesia ត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ 2018 ហើយបានពង្រីក ជាបន្តបន្ទាប់ ទាំងទំហំ និងធនធាន ដោយសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ ទីផ្សារដែលមានសក្តានុពលខ្ពស់ទាំងពីរនេះ បានដើរតួនាទីសំខាន់ក្នុងការពង្រឹងជំហររបស់ ATAD តាមរយៈការបញ្ចប់គម្រោងជាច្រើនដោយជោគជ័យ។ 

Business-Manager-ATAD-Indonesia-Office-at-the-Indonesia-office.
“ការធ្វើការនៅ ATAD — ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរចនាសម្ព័ន្ធដែកដែលមាន កេរ្តិ៍ឈ្មោះល្អ និងមានសមត្ថភាពខ្ពស់ក្នុងវិស្វកម្ម និងការផលិត។ មិនត្រឹមតែជាមោទនភាព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ខ្ញុំក្នុងការស្វែងយល់បទពិសោធន៍បរិយាកាសការងារ វិជ្ជាជីវៈ ចូលរួមក្នុងគម្រោងធំៗ និងអភិវឌ្ឍខ្លួនក្នុងបណ្តាញទំនាក់ទនងសកល”។​​ នេះជាការចែករំលែកពី Ms. Mayyusra Alamsari Johan (Ira) —ប្រធានគ្រប់គ្រងអាជីវកម្ម ការិយាល័យ ATAD Indonesia។

ទោះបីមានចម្ងាយភូមិសាស្ត្រឆ្ងាយ តែការិយាល័យអន្តរជាតិរបស់ ATAD នៅតែរក្សាការសម្រប សម្រួលយ៉ាងជិតស្និទ្ធ ជាមួយផ្នែកផ្សេងៗនៅប្រទេសវៀតណាម ដើម្បីធានាការសហការឆ្លង ព្រំដែនឲ្យមានភាពរលូន។ ស្មារតីក្រុមដ៏រឹងមាំ ភាពសកម្ម និងការគាំទ្រគ្នាទៅវិញទៅមក បានក្លាយ​ ជាកត្តាសំខាន់ក្នុងការរក្សា កាលវិភាគគម្រោង និងស្តង់ដាគុណភាព ព្រមទាំងលើកកម្ពស់ការផ្លាស់ ប្តូរចំណេះដឹង និងជំនាញរវាងតំបន់ផ្សេងៗ។

តាមរយៈការអនុវត្តគម្រោងចម្រុះក្នុងវិស័យផ្សេងៗ ATAD បានរួមចំណែកដល់ការលូតលាស់ សេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីផ្សារទាំងនេះ។ នៅពេលតែមួយ ក្រុមហ៊ុនក៏បន្ត បញ្ជាក់សមត្ថភាពខ្លួនក្នុងការផ្តល់ដំណោះស្រាយពេញលេញ ចាប់ពីការរចនា ការផលិត ដឹកជញ្ជូន រហូតដល់ការតំឡើងរចនាសម្ព័ន្ធដែក ដោយបំពេញតាមស្តង់ដាបច្ចេកទេសអន្តរជាតិយ៉ាងតឹងរឹង។ តភ្ជាប់ការឆ្លងព្រំដែននេះ រួមជាមួយបទពិសោធន៍គម្រោងដែលបានសន្សំរក្សា ក្លាយជាមូលដ្ឋាន រឹងមាំសម្រាប់ ATAD ក្នុងការពង្រីកបន្ថែមនូវវត្តមានរបស់ខ្លួនទៅសកលលោក និងបន្តការរីក លូតលាស់ប្រកបដោយចីរភាព ក្នុងពិភពលោកដែលមានទំនាក់ទំនងតភ្ជាប់គ្នាកាត់តែខ្លាំង។ 

ព័ត៍មានផ្សេងៗ

Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ