ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

សាជីវកម្ម Kanematsu បានក្លាយជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនATADជាផ្លូវការ

2021-06-08 13:22:09

Tập đoàn Kanematsu chính thức trở thành cổ đông chiến lược của ATAD

សាជីវកម្មរចនាសម្ព័ន្ធដែកថែបATAD មានសេចក្តីសោមនស្សរីករាយសូមប្រកាសថាចាប់ពីខែមេសា​ឆ្នាំ ២០២១ សាជីវកម្ម​Kanematsu បានបញ្ចប់នីតិវិធីប្រតិបត្តិការហើយបានក្លាយជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនATAD ជាផ្លូវការ៕

សាជីកម្មKanematsu ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៩ ដែលមានការិយាល័យកណ្តាលនៅទីក្រុង​តូក្យូមាន៥សាខានៅប្រទេសជប៉ុននិងការិយាល័យចំនួន៣៦នៅទូទាំងពិភពលោក៕​ Kanematsu ប្រតិបត្តិការនៅក្នុងផ្នែកផ្សេងៗគ្នារួមមាន​ ដែកថែប, វត្ថុធាតុដើម, ឧបករណ៍អេឡិចត្រូនិច, យានយន្ត​និងអាវកាស, អាហារ​ សាច់និងគ្រាប់ធញ្ញជាតិ៕ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ Kanematsu បានចាត់ទុកសំណង់និងហេដ្ធារចនាសម្ព័ន្ធជាតំបន់ពាណិជ្ជកម្មសំខាន់បំផុតមួយក្នុងវិស័យដែកថែប៕ សាជីវកម្មនេះផ្តោតសំខាន់ទៅលើការកើនឡើងនៃការវិនិយោគនៅក្នុងទីផ្សារបរទេសដែលជាផ្នែកមួយយុទ្ធសាស្រ្តពង្រីកពិភពលោករបស់ខ្លួន៕ក្រុមហ៊ុនជាច្រើន ដែលក្នុងនោះ​ក្រុមហ៊ុនKanematsu គឺជាម្ចាស់ភាគហ៊ុនត្រូវបានចែកចាយពាសពេញប្រទេសជាច្រើនដូចជាសហរដ្ធអាមេរិច​ ចិន​ ថៃ​ ឥណ្ឌូនេស៊ី អៀរឡង់ ប៉ូឡូញ……៕ ATAD គឺជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបតែមួយគត់នៅប្រទេសវៀតណាមដែលត្រូវបានចូលរួមដោយ Kanematsu ជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្ត៕

ការដែលសាជីវកម្ម Kanematsu បានក្លាយជាម្ចាស់ភាគហ៊ុនជាផ្លូវការដើរតួយ៉ាងសំខាន់ក្នុងដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនATAD៕ ដោយមានកិច្ចសហការយូអង្វែងនិងការគាំទ្រជាយុទ្ធសាស្រ្តពីKanematsu  សាជីកម្មល្បីឈ្មោះជាមួយការគ្រប់គ្រងឆ្នើមនិងបទពិសោធន៍ជោគជ័យជាង១៣០ឆ្នាំនៅក្នុងប្រទេសជប៉ុននិងបណ្តាលប្រទេសជាច្រើនជុំវិញពិភពលោក  ក្រុមហ៊ុនATAD និងមានឱកាសល្អក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលរចនាសម្ព័ន្ធដែកថែបមានគុណភាពខ្ពស់ដើម្បីបំពេញតាមស្តង់ដាអន្តរជាតិ លើកកំពស់ការប្រកួតប្រជែងនិងបំពេញតំរួវការរបស់អតិថិជនបានកាន់តែប្រសើរ៕

កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែកត់សំគាល់ទីជំរាលនៅក្នុងប្រវត្តិសាស្រ្តនៃក្រុមហ៊ុនATADដែលជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបឈានមុខគេនៅប្រទេសវៀតណាមប៉ុណ្ណោះទេតែថែមទាំងជួយបញ្ជាក់ពីការអភិវឌ្ឍន៍ភាពជាដៃគូក្នុងចំណោមសាជីវកម្មធំៗរបស់វៀតណាមនិងជប៉ុនផងដែរ៕

សម្រាប់ពត៌មានបន្ថែមអំពីសាជីវកម្ម Kanematsu​ សូមចូលទៅកាន់គេហទំពរ័ ៖https://www.kanematsu.co.jp/

រូមភាពទីស្នាក់ការកណ្តាលរបស់សាជីកម្ម Kanematsu នៅទីក្រុងតូក្យូប្រទេសជប៉ុន

អំពីសាជីវកម្មរចនាសម្ព័ន្ធដែកថែប :

ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤​ ATAD បានអនុវត្តគម្រោងជាង៣,៥០០គម្រោងនៅក្នុងប្រទេសនិងតំបន់ចំនួន៤០ដោយមានបណ្តាញការិយាល័យតំណាងនៅក្នុងប្រទេសរួមមាន៖​ មីយ៉ាន់ម៉ា​​ ឥណ្ឌូនេស៊ីថៃ ហ្វីលីពីន​ កម្ពុជា ស្រីលង្កា​និងបង់ក្លាដេស ៕ គម្រោងរចនាសម្ព័ន្ធដែកថែបធម្មតារបស់ក្រុមហ៊ុនATAD មានដូចជា៖​ រោចក្រផលិតរថយន្តVifast  , Hao Phat –រោចក្រផលិតដែកថែបDungQuat, អាកាសយានដ្ធានអន្តរជាតិCam Ranh ,អាកាសយានដ្ធានDa Nang ,អាកាសយានដ្ធានWattay(វៀងច័ន្ទ, ឡាវ),គម្រោងផ្លូវដែកហូជីមីញ, ការពង្រីករោចក្រថាមពលកំដៅVinh Tan 4, គីមីឥន្ធនៈLong son ,រោចក្រថាមពលកំដៅDangote (តង់ហ្សានី), រោចក្រថាមពលកំដៅMatarbari (បង់ក្លាដែស)….

ក្រុមហ៊ុនATADត្រូវបានផ្តល់កិត្តិយសទទួលបានពានរង្វាន់ផ្កាយមាសរបស់ប្រទេសវៀតណាមហើយអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាត្រូវបានគេផ្តល់កិត្តិយសនៅក្នុងសហគ្រាសធំៗចំនួន៥០០នៅប្រទេសវៀតណាម(VNR500), កំពូល៥០របស់វៀតណាមកើនឡើងល្អបំផុត(២០១៨-២០២១),កំពូល៥០របស់វៀតណាមល្អបំផុត(២០១៩២០២០),ពានរង្វាន់អាស៊ី ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី(២០២០)

ព័ត៍មានផ្សេងៗ

  • ATAD បានបញ្ចប់គម្រោងរោចក្រTOP GLOVE -បង្កើតម៉ាយីហោ GLOVE ធំបំផុតនៅក្នុងពិភពលោក

    2021-07-16 10:36:14
    Top Glove គឺជាក្រុមហ៊ុនផលិតស្រោមដៃដ៏ធំជាងគេបំផុតនៅលើពិភពលោក​ ៕ ក្រៅពីបន្តអភិវឌ្ឍសាជីវកម្ម​នប្រទេសម៉ាឡេស៊ីនិងប្រទេសថៃ ,Top Glove បានបើករោចក្រដំបូងរបស់ខ្លួននៅប្រទេសវៀតណាម​​ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេសសម្រាប់ស្រោមដៃអនាម័យ៕​ រោចក្រនៅប្រទេសវៀតណាមនិងក្លាយជាកន្លែងផលិតទី២ធំជាងគេនៃTop Glove ដែលមានទឹកប្រាក់វិនិយោគប្រមាណ…
    ច្រើនទៀត
  • ATAD បានបញ្ចប់ឃ្លាំង ADAPTER នៅប្រទេសហ្វីលីពីន

    2021-07-16 10:28:42
    ជាមួយនឹងបទពិសោធន៍ក្នុងការអនុវត្តរចនាសម្ព័ន្ធដែកថែបបន្តបន្ទាប់,​​  គម្រោងសាងសង់ដែកថែបដែលបានរៀបចំទុកជាមុននៅប្រទេសហ្វីលីពីន, ATAD ត្រូវបានគេជឿជាក់ថាជាអ្នកម៉ៅ​ការរចនាសម្ព័ន្ធដែកថែបសម្រាប់គម្រោងឃ្លាំង Adapter ដែលមានទំហំជាង ២៤,000ម៉ែតការ៉េ ៕ ឆ្លើយតបទៅនឹងការរំពឹងទុករបស់វិនិយោគគិន​ ,​ ATADបានផ្គត់ផ្គង់រចនាសម្ព័ន្ធដែកថែបសម្រាប់ធាតុស្របតាមកាលវិភាគនិងគុណភាពដែលបានប្តេជ្ញាចិត្ត ៕
    ច្រើនទៀត
  • ATAD បានបញ្ចប់គម្រោងរោងចក្រកែច្នៃ PAOLONG ហ្វីលីពីន

    2021-07-16 10:14:09
    ដូចដែលត្រូវបានជឿជាក់ដោយម្ចាស់, ATADត្រូវបានជ្រើសរើសជាអ្នកម៉ៅការរចនាសម្ព័ន្ធដែកថែបសម្រាប់រោចក្រកែច្នៃ Paolong ប្រទេសហ្វីលីពីនដែលមានផ្ទៃដីសរុប២០,៨០០ម្រ៉ែតការ៉េ​៕ ដោយមានសមត្ថភាពគ្រប់គ្រងអាជីពនិងក្រុមវិស្វករដែលមានបទពិសោធន៍,ATAD​បានបញ្ចប់គម្រោងតាមកាលវិភាគនិងគុណភាព៕
    ច្រើនទៀត
Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD