ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ATADត្រូវបានគេបោះឆ្នោតអោយ”ក្រុមហ៊ុនល្អបំផុតដើម្បីធ្វើការនៅអាស៊ី”ដោយពានរង្វាន់អាស៊ី

2020-09-09 16:02:28

Reference: CafeFMr. Nguyen Le Anh Tuan - General Director represents the company's employees to receive Best Companies to work for in Asia 2020 awards

សាជីកម្មសំណង់ដែកថែបATADដែលជាក្រុមហ៊ុនតែមួយគត់នៅក្នុងវិស័យរចនាសម្ពន័ដែកថែបត្រូវបានបោះឆ្នោតជាក្រុមហ៊ុនបរិស្ថានដែលធ្វើការល្អបំផុតមួយនៅអាស៊ី២០២០និងជាក្រុមហ៊ុនធនធានមនុស្សដែលល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី២០២០៕

ពានរង្វាន់ធនធានមនុស្សឆ្នាំ២០២០​គឺជាពានរង្វាន់ប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតសម្រាប់ធនធានមនុស្សនៅថ្នាក់តំបន់៕ពានរង្វាន់នេះផ្តល់កិត្តិយសដល់សហគ្រាសឈានមុខគេដែលផ្តល់នូវគោលនយោបាយសុខមាលភាពទាក់ទាញបរិយាកាសការងារល្អនិងកម្មវិធីបណ្តុះបណ្តាលនិងការអភិវឌ្ឃន៍ជាច្រើនទៀត៕

នៅក្នុងពិធីនេះ​ លោក Nguyen Le Anh Tuan​ អគ្គនាយកATADបានចែករំលែកថា“យើងមានមោនភាពដែលបានក្លាយជាក្រុមហ៊ុនរចនាសម្ព័នដែកថែបតែមួយគត់ដែលទទួលបានពានរង្វាន់នេះ៕យើងតែងតែចាត់ទុកមនុស្សជាគ្រឹះក្នុងការតំឡើងតម្លៃចំណាយរបស់យើងដើម្បីអភិវឌ្ឃន៍អោយបានរឹងមាំនិងមាននិរន្តរភាព៕​យើងផ្តោតលើការអភិវឌ្ឃន៍ទាំងបុគ្គលិកលក្ខណៈនិងទេពកោសល្យ៕ថ្ងៃនេះខ្ញុំសូមផ្ញើរពានរង្វាន់ទៅបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនATADជិត២០០០នាក់ដែលបានធ្វើការនៅ៣៥ប្រទេស៕សង្ឃឹមថានេះជាកម្លាំងចិត្តសម្រាប់ពួកយើងដើម្បីបន្តផ្លូវដែលយើងបានជ្រើសរើស​បន្តអភិវឌ្ឃន៍និងកសាងក្រុមហ៊ុនជាមួយគ្នា៕

នៅATADវប្បធម៌សាជីកម្មគឺជាភាពរឹងមាំ​​ជាកាវដែលភ្ជាប់សមាជិក​ជំរុញបុគ្គលិកម្នាក់ៗអោយចែកចាយបន្តហើយបង្កើតឡើងដោយផ្អែកលើគុណតម្លៃ៧យ៉ាងគឺ វិជ្ជមាន ការទទួខុសត្រូវ​ ការរួមដៃគ្នា កិត្យានុភាព សេចក្តីសុច្ចរិក ផ្នត់គំនិត​​ វិន័យ៕ការសាទរនិងចំនង់ចំណូលចិត្តរបស់ក្រុមហ៊ុនប្រឹក្សាភិបាលបានជម្រុញនិយោជិករបស់ក្រុមហ៊ុន៕ទាំងអស់គឺផ្តោតលើគោលដៅដោយសារតែគម្រោងដែលទទួលបានជោគជ័យ​ហើយម៉ាកATAD តែងតែផ្សារភ្ជាប់ជាមួយនឹងកិត្យានុភាពនិងគុណភាព៕

ជាមួយនឹងកម្លាំងពលកម្មវ័យក្មេងនិងមានមហិច្ឆិតា ATADតែងតែបង្កើត​ឱកាសអភិវឌ្ឃន៍តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗដើម្បីបង្ហាញសក្តានុពលរបស់និយោជិក៕ការបណ្តុះបណ្តាលBernal​​​ ក្រុមហ៊ុនបានផ្តល់នូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងទុនសំរាប់បុគ្គលិកទាំងអស់៕វគ្គសិក្សាទាំងនេះត្រូវបានផ្តល់ជូនដោយអ្នកជំនាញបណ្តុះបណ្តាលក្នុងស្រុកនិងបរទេស៕កាលពីខែឧសភាកន្លងទៅក្រុមហ៊ុនបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្រ្តជាមួយដៃគូបច្ចេកវិទ្យាអប់រំជាសកល ELSA SpeakATAD​ បានសហការជាមយយុទ្ធសាស្រ្តជាមួយនិង ELSA Speak ​កម្មវិធីនិយាយនិងទំនាក់ទំនងភាសាអង់គ្លេសឈានមុខគេលើពិភពលោកដោយប្រើបញ្ញាសិប្បនិម្មិតដើម្បីបង្កើនជំនាញភាសាអង់គ្លេសរបស់បុគ្គលិកក្រុមហ៊ុន៕

An outside training program for young employees of the company

កម្មវិធីបណ្តុះបណ្តាលខាងក្រៅសម្រាប់និយោជិកវ័យក្មេងរបស់ក្រុមហ៊ុន

ដោយខិតខំធ្វើឲ្យមានតុល្យភាពនូវភាពខ្ជាប់ខ្ជួននៃការបន្តគោលដៅអាជីវកម្មនិងរក្សាសកម្មភាពចែករំលែក​ជាមួយនិងបរិស្ថាន ការ​​​សហការគ្នាជួយអោយនិយោជិកមានអារម្មណ៍ពេញលេញនិងរកឃើញអត្តន័យវិជ្ជមាននៅក្នុងជីវិត៕សមាជិកATADតែងតែចូលរួមយ៉ាងសកម្មក្នុងសមកម្មភាពសប្បុរសធ៌មនិងការងារស្ម័គ្រចិត្តដើម្បីជួយមនុស្សចាស់​ ក្មេងកំព្រានិងកុមារដែលខ្វះខាតមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះថែមទាំងនៅតាមបណ្តាលប្រទេសដែលATAD កំពុងប្រតិបត្តិការណ៍ផងដែរ៕

ATAD members  actively participated in charity and volunteering activities

សមាជិកATADបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសប្បុរសធ៌មនិងការងារស្ម័គ្រចិត្ត

អស់រយះពេលជាច្រើនឆ្នាំATADបានផ្តោតសក្តានុពលក្នុងការអភិវឌ្ឃន៍ធនធានមនុស្សវ័យក្មេងតាមរយះកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយជាមួយសកលវិទ្យាល័យកំពូលៗដោយផ្តល់សិក្ខាសាលាអំពីរចនាសម្ព័នដែកថែបនិងនាំនិស្សិតទៅកន្លែងសំណង់និងរោងចក្ររបស់យើងនៅខេត្ត Dong Nai និង Long An៕សកម្មភាពទាំងអស់នោះជួយនាំមកនៅបរិយាកាសការងារជាក់ស្តែងកាន់ខិតជិតដល់និស្សិតសាកលវិទ្យាល័យនិងបណ្តុះសេចក្តីស្រលាញ់រចនាសម្ព័នដែកថែបទាំងពីពេលនៅសាកលវិទ្យាល័យ៕

HCMC University of Architecture students visited ATAD Dong Nai factory -LEED Gold steel structure factory in Asia 

និស្សិតផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យ HCMCបានទៅទស្សនារោចក្រ ATAD Dong Nai រោចក្ររចនាសម្ព័នដែកថែបមាសរបស់ LEEDនៅអាស៊ី

ពានរង្វាន់នេះគឺជាការបញ្ជាក់ពីគុណតម្លៃដែលក្នុងរយះពេល១៦ឆ្នាំកន្លងមកនេះ​ATADបានកសាងបរិយាកាសការងារដែលផ្តល់តម្លៃនិងអភិវឌ្ឃន៍ប្រជាជនប្រកបដោយចីរភាពជាគោការណ៍៕ជាមួយនឹងមូលដ្ធានសក្តានុពលនិងធនធានមនុស្ស​ ATAD ប្រាកដជានឹងទទួលបានជោគជ័យបន្ថែមទៀត​​​​​ បង្កើតតម្លៃថ្មីនិងរំពឹងតាមការរំពឹងទុករបស់អតិថិជននិងនិយោជិក៕ហើយអ្វីដែលសំខាន់បំផុតនោះគឺសក្កិសមនឹងក្លាយជាកន្លែងធ្វើការល្អបំផុតនៅអាស៊ីដែលនយោជិកគ្រប់រូបអាចទុកចិត្តបាន៕

ព័ត៍មានផ្សេងៗ

  • ការព្យាបាល Covid-19 នៅផ្ទះ៖ គន្លឹះថែរក្សាអ្នកនិងអ្នកដទៃ

    2021-09-14 21:28:44
    ក្នុងកំឡុងពេលដែលការរីករាលដាលនៃជំងឺកូវីដ -១៩ (កូរ៉ូណាវ៉ាវី) កំពុងកើតឡើងយ៉ាងស្មុគស្មាញនិងរីករាលដាលយ៉ាងឆាប់រហ័សទ្រង់ទ្រាយធំការធ្វើឱ្យសកម្មក្នុងការផ្តល់ចំណេះដឹងផ្នែកវេជ្ជសាស្ត្រគឺជាគន្លឹះដើម្បីជួយអ្នកការពារសុខភាពរបស់អ្នកនិងគ្រួសាររបស់អ្នកនិងរៀបចំឱ្យបានត្រឹមត្រូវសម្រាប់ស្ថានភាពដែលមិនរំពឹងទុក ។ រចនាសម្ពន្ធ័ដែកអេដអាយឌីសូមផ្ញើជូននូវការណែនាំអំពីការថែទាំនិងបញ្ជីឈ្មោះថ្នាំដែលអាចព្យាបាលកូវីដ -១៩ តាមផ្ទះដោយវេជ្ជបណ្ឌិតត្រឹនធីធូឈៀង - សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រផាមង៉ុកថាច់យោងតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោក។ (WHO)។ កញ្ចប់នេះរួមមានការណែនាំអំពីការត្រួតពិនិត្យស្ថានភាពសុខភាពនិងថ្នាំដែលអាចប្រើដើម្បីព្យាបាលករណីស្រាល…
    ច្រើនទៀត
  • អេធីដទទួលបានតំណែងនាំមុខគេនៅក្នុងក្រុមហ៊ុនសំណង់ដែកនិងដែកថែបលំដាប់កំពូលនៅវៀតណាម

    2021-09-14 21:24:17
    យោងតាមលទ្ធផលនៃការស្ទង់មតិទ្រង់ទ្រាយធំជាមួយក្រុមហ៊ុនជាង ៣០០ នៅក្នុងឧស្សាហកម្មសំណង់ដែកនិងដែកថែបនៅទូទាំងប្រទេសវៀតណាមអេធីដកាន់កាប់តំណែងនាំមុខគេនៅក្នុងចំណាត់ថ្នាក់។ លទ្ធផលនេះបន្តបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដ៏លេចធ្លោរបស់ ATAD ដើម្បីបញ្ជាក់ពីជំហរឈានមុខគេនៅវៀតណាមនិងសម្រេចបានចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនរចនាដែកថែបឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៥ ។ បច្ចុប្បន្ននេះសេដ្ឋកិច្ចវៀតណាមនិងពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នៅក្នុងស្ថានភាពដ៏លំបាកនេះក្រុមហ៊ុនផលិតដែកថែបដែលបានរៀបចំទុកមុននិងក្រុមហ៊ុនរចនាដែកថែបបានឆ្លៀតយកឱកាសដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនិងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអាជីវកម្ម។…
    ច្រើនទៀត
  • ATAD អនុវត្តគម្រោង New Hope Binh Phuoc

    2021-09-14 21:20:56
    New Hope គឺជាអ្នកផលិតចំណីសត្វធំបំផុតនៅក្នុងប្រទេសចិននិងជាក្រុមកសិកម្មធំបំផុតមួយនៅក្នុងប្រទេសចិន។ ក្រុមនេះមានក្រុមហ៊ុនជាង ៤០០ នៅទូទាំងពិភពលោកហើយមានវត្តមាននៅក្នុងប្រទេសចំនួន ២០ ។ ទទួលបានការជឿជាក់ពីក្រុមសង្ឃឹមថ្មីបន្ទាប់ពីបានសហការដើម្បីអនុវត្តគម្រោងរោងចក្រជាច្រើននៅវៀតណាមប្រកបដោយជោគជ័យរួមមាន៖ New Hope Binh…
    ច្រើនទៀត
Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD