គ្រឿងបង្គុំសំណង់ដែក គឺជាគ្រឿងបង្គុំធ្វើឡើងពីការផ្គុំបញ្ចូលគ្នានៃគ្រឿងបង្គុំដែកទាំងអស់ទៅតាមបែបបទស្ថាបត្យកម្មនិងសំណង់ ដែលឆ្លើយតបទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។
គ្រឿងបង្គុំប្រភេទនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការសាងសង់គម្រោងធុនមធ្យម និងធុនធំ ( សំណង់ដែកផលិតស្រាប់) ដោយប្រើប្រាស់ដែកជាចម្បង។
Cheng Loong Project | Da Nang International Airport Project | Empire City Showroom Project |
មើលបន្ថែម: គម្រោងរបស់ ATAD
គ្រឿងបង្គុំកើតឡើងពីការភ្ជាប់គ្នារវាងគ្រឿងបង្គុំរងនៅក្នុងអគារដែលធ្វើឡើងពីដែក។គ្រឿងបង្គុំដែកគឺជាសម្ភារសំណង់ដែលផលិតនៅក្នុងរោងចក្រជាមួយនឹងរូបរាងពិសេស និងសារធាតុផ្សំគីមីផ្សេងៗដើម្បីតម្រូវនឹងប្រភេទគម្រោងនីមួយៗ។
សារធាតុផ្សំចម្បងនៅក្នុងគ្រឿងបង្គុំដែកគឺ ដែកនិងកាបូន។ ម៉ង់កាណែសសារធាតុលាយ និង ធាតុគីមីផ្សេងៗក៏ត្រូវបានបន្ថែមទៅក្នុងដែកនិង កាបូន ដើម្បីបង្កើនភាពធន់ និង ភាពរឹងមាំរបស់គ្រឿងបង្គុំ។
អាស្រ័យទៅលើការអនុវត្តន៍គម្រោងនីមួយៗ គ្រឿងបង្គុំដែក ត្រូវបានគេផលិតដោយដុតរំលាយឬក៏កិនឲ្យចេញជារូបរាងឬក៏ធ្វើឡើងដោយការផ្សាភ្ជាប់គ្នារវាងបន្ទះដែក។
គ្រឿងបង្គុំដែក មានរូបរាងប្រែប្រួលទាំងទំហំនិង ខ្នាតផ្សេងៗ។មុខកាត់សាមញ្ញៗមានដូចជា I-beam, C-section, Z-Section និង V-Section.
ការផលិតមានតម្លៃថោក តម្រូវការថែទាំតិចជាងអគារដែកបែបបុរាណ។ លើសពីនោះ ៩៨% នៃគ្រឿងបង្គុំទាំងអស់ អាចប្រើប្រាស់ឡើងវីញ ដោយមិនមានខូចខាតទ្រង់ទ្រាយអ្វីឡើយ។
ភាពល្អឥតខ្ចោះនៃគ្រឿងបង្គុំដែកផលិតស្រាប់ បង្កើនល្បឿនក្នុងការសាងសង់ និង អនុញ្ញាតក្នុងគ្រប់គ្រងដោយប្រើកម្មវិធីកុំព្យូទ័រ។
គ្រឿងបង្គុំដែកប្រភេទនេះ ត្រូវបានគេផលិតឡើងនៅក្នុងរោងចក្រ ហើយយកទៅដំឡើងនៅការដ្ឋានយ៉ាងឆាប់រហ័សដោយវិស្វករអាជីបធ្វើឲ្យគ្រឿងបង្គុំមានសុវត្ថិភាព។ អ្នកស្ទង់មតិក្នុងវិស័យឧស្សាហកម្មបានបង្ហាញថា គ្រឿងបង្គុំដែកគឺជាដំណោះស្រាយដ៏មានសុវត្ថិភាពបំផុត។
វាមានសំឡេងរំខាន និង កំទេចកំទីតិចបំផុតនៅក្នុងដំណើរការសាងសង់ ពីព្រោះគ្រប់គ្រឿងបង្គុំទាំងអស់បានផលិតរួចជាស្រេចនៅរោងចក្រ។
ការអនុវត្តន៍ថ្មីៗលក្ខខ័ណ្ឌបន្ទុក ការពង្រីកបន្ថែមអាចកែប្រែនៅពេលខាងមុខ និង អាចផ្លាស់ប្តូរការសម្រេចចិត្តរបស់ម្ខាស់គម្រោងដែលប្រព័ន្ធគ្រោងអគារយើងអាចធ្វើបាន។
គ្រឿងបង្គុំអាចបន្ថែមជាន់ បើទោះបីជាអគារធ្វើហើយួរឆ្នាំក៏ដោយ។
ពេលលោកអ្នកកំពុងរកអ្នកសាងសង់ ឬចង់ធ្វើជាដៃគូររបស់យើង ឬចង់ដឹងបន្ថែមអំពីគ្រឿងបង្គុំដែកផលិតស្រាប់ សូមទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីពិគ្រោះយោបល់បន្ថែម។ យើងខ្ញុំនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និងធ្វើឲ្យមានភាពងាយស្រួលចំណោះគម្រោងរបស់លោកអ្នក។
ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប
ការិយាល័យកណ្ដាល
អាសយដ្ឋាន ៖ 99 Nguyen Thi Minh Khai St, Ben Thanh, Dist 1, Ho Chi Minh City, Vietnam
អ៊ីម៉ែល: sales@atad.vn
ទូរស័ព្ទ: (+84) 28 3926 0666
បញ្ជីការិយាល័យតំណាង