ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ការផលិត

ជាមួយនឹងកម្លាំងពលកម្មដែលបានបណ្តុះបណ្តាលយ៉ាងល្អរបស់បុគ្គលិកជំនាញជាង 1500នាក់ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015, ISO 14001:2015, ISO 45001:2018និងរោងចក្រ 211,000ម៉ែត្រការេ 12,000តោន/ខែ សម្រាប់ គ្រឿងបង្គុំដែក   800តោន/ខែ សម្រាប់ផ្នែកផលិតដោយទម្រង់ត្រជាក់និង 360,000 ម៉ែត្រការេ/ខែ សម្រាប់បន្ទះសង្ក័សីជាមួយនឹងបច្ចេកវិទ្យាខ្ពស់ដែលផលិតដោយស្វ័យប្រវត្តិ ATAD ផ្ដល់នូវដំណោះស្រាយដែលល្អប្រសើរបំផុត ផលិតផលដែលមានគុណភាពខ្ពស់និងសេវាកម្មល្អឥតខ្ចោះសម្រាប់គម្រោងរបស់អ្នក។

ដំណើរការផលិតបែងចែកជា3ដំណាក់កាលផ្សេងពីគ្នាដើម្បីផលិតសមាសភាគសំខាន់ទាំងបីរួមមាន:

សមាសភាគដំបូង: សសរ ធ្នឹម

សមាសភាគបន្ទាប់: ផ្លាន ទ្វា…

សង្ក័សី: សង្ក័សីដំបូល សង្ក័សីជញ្ជាំង តំនរបិទភ្ជិត……

a. សមាសភាគដំបូង

1. ការកាត់:

  • ដោយម៉ាស៊ីនពហុកាត់ដោយស្វ័យប្រវត្តិCNC បន្ទះដែកអាចត្រូវបានកាត់ទៅតាមការឌីហ្សាញរូបរាងណាមួយក៏បាន។ រាល់បន្ទះដែកទាំងអស់ត្រូវបានកាត់ទៅតាមទំហំដែលទាមទារនូវសីតុណ្ហភាពក្តៅបំផុតជាមួយនឹងកំរាស់រហូតដល់ទៅ 80មីលីម៉ែត្រ។
  •  ឧបករណ៍និងម៉ាស៊ីន:
    + ម៉ាស៊ីនកាត់ស្វ័យប្រវត្តិCNC.

CNC Cutting Machineម៉ាស៊ីនកាត់CNC

            + ម៉ាស៊ីនកាត់មេកានិច 6100×20មម គឺអាចកាត់បន្ទះដែកជាមួយកំរាស់ដល់ទៅ 20 មម។

CNC (6100 x 20) mm Shearing Machineម៉ាស៊ីនកាត់ CNC (6100 x 20) មម

            + ម៉ាស៊ីនកាត់មេកានិច 6100×16មម គឺអាចកាត់បន្ទះដែកជាមួយកំរាស់ដល់ទៅ 16 មម។

CNC (6100 x 16) mm Shearing Machineម៉ាស៊ីនកាត់ CNC (6100 x 16) មម

2. ម៉ាស៊ីនចោះរន្ធ

  • បន្ទាប់ពីការកាត់ ប្រើម៉ាស៊ីនស្វ័យប្រវត្តិឡាមីណេតដើម្បីស្វានឬចោះរន្ធនៅលើបន្ទះដែលកាត់ហើយនោះតាមការចង់បាន។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនស្វាន ម៉ាស៊ីនចោះរន្ធ (03 គ្រឿង)
Punching Machineម៉ាស៊ីនចោះរន្ធ

CNC Drilling Machineម៉ាស៊ីនស្វាន CNC

3. ម៉ាស៊ីនផ្គុំ

  • ភ្ជាប់បន្ទះដែកអោយទៅជាសមាសភាពអគាររាង I ដោយប្រើម៉ាស៊ីនផ្គុំស្វ័យប្រវត្តិ។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនផ្គុំដោយស្វ័យប្រវត្តិ។
Automatic Assembling and Welding Machineម៉ាស៊ីនផ្គុំនិងផ្សាស្វ័យប្រវត្តិ
Automatic Assembling Machineម៉ាស៊ីនផ្គុំស្វ័យប្រវត្តិ

4. ផ្សានិងលម្អិតនៃតំនរផ្សា:

  • បន្ទាប់ពីការផ្គុំរាល់សមាសភាគត្រូវបានបញ្ជូនទៅការងារបន្ទាប់នៃការផ្សាបន្ទះដែកពីរសំរាប់ភ្ជាប់គ្នាជាមួយការផ្សាពន្លិចទឹកអន្សារ។ដំណើរការនេះបង្កើតបានការផ្សាដែលមានគុណភាពខ្ពស់អាំងតង់ស៊ីតេធំនិងការផ្សាភ្ជាប់ពេញ   លេញ។
  • ATAD ផ្សាយ៉ាងពេញលេញដោយប៉ូលផ្សាបង្គោលអគ្គិសនីឆ្លាស់។ គ្រប់ប្រភេទនៃការផ្សាត្រូវបានធ្វើឡើងដោយស្របតាមស្តង់ដារសៀវភៅបច្ចេកទេសរបស់វៀតណាមដែលបានបោះពុម្ពចុងក្រោយគេបង្អស់ជាមួយនិងការណែនាំ។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនផ្សាដោយស្វ័យប្រវត្តិ (10 គ្រឿង) ម៉ាស៊ីនផ្សាដែកដោយដៃ(100 គ្រឿង)។

Automatic Welding Machineម៉ាស៊ីនផ្សាដោយស្វ័យប្រវត្តិ

5. ការសំអាតផ្ទៃដែក:

  • គ្រោងដែលបង្កើតដោយបន្ទះដែកនឹងការផ្សាត្រូវបានសំអាតដោយដៃឬការប្រើម៉ាស៊ីនបាញ់សំអាតដោយគ្រាប់ខ្សាច់អាស្រ័យលើជម្រើសរបស់អតិថិជន។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនបាញ់សំអាត-ដោយស្វ័យប្រវត្តិ ម៉ាស៊ីនខាត់ (10 គ្រឿង)។

Shot Blasting Machineម៉ាស៊ីនបាញ់សំអាត

6. កាលាបថ្នាំ:

  • ATAD ប្រើម៉ាស៊ីនបាញ់ថ្នាំដោយប្រើសម្ពាធខ្ពស់ស្របតាមបច្ចេកទេសឧស្សាហកម្មរបស់អាមេរិក។ សមាសភាគទាំងអស់របស់អគារនឹងត្រូវបាញ់ថ្នាំពណ៌ប្រផេះឬពណ៌ក្រហមឬថ្នាំពិសេសផ្សេងទៀតទៅតាមជម្រើសរបស់អតិថិជន។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនបាញ់ថ្នាំសម្ពាធ-ខ្ពស់ ម៉ាស៊ីនខាត់ (5 គ្រឿង)

Painting Machineម៉ាស៊ីនបាញ់ថ្នាំ

b. សមាសភាគបន្ទាប់

1. ទម្រង់

  • សមាសភាគបន្ទាប់ទាំងអស់ដូចជា ផ្លានដំបូលនិងផ្លានជញ្ជាំង និងត្រូវបានផលិតពីសន្លឹកដែកស័ង្កសីដែលរុំជារមូលឬសន្លឹកដែកពណ៌ខ្មៅដែលរុំជារមូលស្របតាមស្តង់ដារ ASTM ។ សមាសភាគទាំងនេះត្រូវបំលែងបន្ទាប់ជារាង“Z” ឬ “C”តាមទំរង់បង្កើតត្រជាក់ជាមួយនឹងកម្រាស់ចាប់ពី 1,5មម ទៅ 2,5មម ។
  • អំឡុងពេលនៃការលៃតម្រូវរូឡូនេះប្រហែលជា2 ~ 3 នាទីដោយគ្មានការផ្លាស់ប្តូររូឡូ។ បន្ទាប់ពីការវិលជុំត្រូវបានបង្កើតឡើងដោយម៉ាស៊ីនរង្វិលនេះ ផ្ទៃនឹងរាបស្មើរយ៉ាងរលូងនិងស្អាតដោយគ្មានការកោសកកិតណាមួយនៅលើផ្ទៃនេះ។
    • ម៉ាស៊ីន:ម៉ាស៊ីនរង្វិលដែកផ្លាន
      + ម៉ាស៊ីនពត់ផ្លាន C
      + ម៉ាស៊ីនពត់ផ្លាន Z
Z Purlin Formming Machineម៉ាស៊ីនពត់ផ្លាន Z C Purlin Formming Machineម៉ាស៊ីនពត់ផ្លាន C

2. ចោះរន្ធ

  • ផ្លានដំបូលនិងផ្លានជញ្ជាំងអាចផ្តត់ផ្គង់ធម្មតាឬដោយចោះរន្ធតាមស្តង់ដារ ចន្លោះពីគ្នាតាមការបញ្ជាករបស់អ្នក។

3. លាបថ្នាំ

  • ATAD ប្រើម៉ាស៊ីនបាញ់ថ្នាំដោយប្រើសម្ពាធខ្ពស់ស្របតាមបច្ចេកទេសឧស្សាហកម្មរបស់អាមេរិក។សមាសភាគទាំងអស់របស់អគារនឹងត្រូវបាញ់ថ្នាំពណ៌ប្រផេះឬពណ៌ក្រហមឬថ្នាំពិសេសផ្សេងទៀតទៅតាមជម្រើសរបស់អតិថិជន។

c. បន្ទះសង្ក័សី

  • បន្ទះសង្ក័សីគ្រប់ប្រភេទត្រូវបានរុំជារមូលដោយសន្លឹកដែកដែលមានគុណភាពខ្ពស់ស្ដោយសាំអាលុយមីញ៉ូមទំរង់រមូលត្រជាក់ជាមួយការលាបថ្នាំតាមស្តង់ដារ ASTM។
  • ម៉ាស៊ីន:ម៉ាស៊ីនរង្វិលដែកផ្លាន។
ATAD Lock420 Machineម៉ាស៊ីនកិនសង្ក័សី ATAD Span5 Machineម៉ាស៊ីនកិនសង្ក័សី ATAD Seam65 Forming Machineម៉ាស៊ីនកិនសង្ក័សី ATAD Seam116 Machineម៉ាស៊ីនកិនសង្ក័សី
អ៊ីម៉ែល ATAD បំពេញទម្រង់។

QR Code

Share your page with anyone by asking them to scan this QR code

Copy & share