ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ការឌីហ្សាញ

លក្ខណៈពិសេសដែលលេចធ្លោបំផុតរបស់ក្រុមហ៊ុន ATAD ផ្តើមពីដំណោះស្រាយដ៏ប្រសើរនៃការឌីហ្សាញដែលបានអនុវត្តដោយក្រុមវិស្វករដែលមានបទពិសោធន៍ខ្ពស់និងមានជំនាញវិជ្ជាជីវៈ។

ក្រុមហ៊ុន ATAD ផ្តល់ជូនការពេញចិត្តដល់អតិថិជននិងសុវត្ថិភាពពេញលេញផ្នែកស្មារតីអំពីគុណភាពនៃការឌីហ្សាញ ក្នុងការអនុលោមតាមលក្ខខណ្ឌតម្រូវការបច្ចេកទេសអាកាសធាតុនិងបរិស្ថានយ៉ាងម៉ត់ចត់បំផុត។

ក្រុមឌីហ្សាញរបស់ក្រុមហ៊ុន ATADបំពេញការងាររបស់ខ្លួននៅក្នុងបីដំណាក់កាល:

-បច្ចេកទេសឌីហ្សាញ: រាល់គំនូសប្លង់ស្ថាបត្យកម្មនិងប្លង់គ្រឿងបង្គុំដែកទាំងអស់គឺត្រូវបានវាយតម្លែដើម្បីធានាសុវត្ថិភាពលើសមត្ថភាពទ្រ បន្ទុកលើតម្រូវនៃការប្រើប្រាស់ បរិស្ថាន សិល្បៈលម្អរ។ល។
– ឌីហ្សាញការផលិត: សេចក្តីលម្អិតពេញលេញនិងត្រឹមត្រូវនៃរាល់សមាសភាគនិមួយៗ ទំហំ បរិមាណ តម្រូវការបច្ចេកទេស គំនូស 3D។
ឌីហ្សាញការតំឡើង: រៀបរាប់គំនូសព្រាងនៃសមាសភាគនិងតម្រូវការនិមួយៗដ្យាក្រាមនៃដំណាក់កាលតម្លើង។

គម្រោងទាំងអស់ត្រូវបានឌីហ្សាញនិងផលិតឡើងតាមស្ដង់ដារថ្មីបំផុតរបស់អាមេរិក:

ដំណើរការទាំងមូលត្រូវបានឌីហ្សាញឡើងដោយកម្មវិធីឯកទេសនិងត្រួតពិនិត្យជាក្រុម។

ATAD ប្រើកម្មវិធីទំនើបនិងចុងក្រោយបំផុតដូចជា SAP, STAADPRO, ETABS (2013), CFS, TEKLA, AUTOCAD, CFS