នាថ្ងៃទី ១២ ខែតុលា នៅទីស្នាក់ការលេខ 99 ផ្លូវ Nguyen Thi Minh Khai សង្កាត់ Ben Thanh ខណ្ឌ១ ក្រុមហ៊ុន សាជីវកម្មដែក អាតាដ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ២០ របស់ខ្លួន។ កម្មវិធីនេះបានស្វាគមន៍ចំពោះវត្តមានរបស់ក្រុមប្រឹក្សាភិបាល និងបុគ្គលិកទាំងអស់។
នៅក្នុងបរិយាកាសដ៏មមាញឹកនេះ នៅឯរោងចក្រ ការិយាល័យតំណាងនៃប្រទេសផ្សេងៗ ការដ្ឋានសំណង់ និងគម្រោងនានា សកម្មភាពអបអរសាទរដ៏រំភើប ក៏បានកើតឡើងផងដែរ។
តំណាងក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណ និងជូនពរដល់គណៈគ្រប់គ្រង បុគ្គលិក និយោជិក… ដែលបាននិងកំពុងអមដំណើរក្រុមហ៊ុន។ ការធ្វើដំណើររយៈពេល២០ឆ្នាំ ជាមួយនឹងការឡើងចុះ និងការផ្លាស់ប្តូរជាច្រើននៃពេលវេលា ប៉ុន្តែផ្ទះរួម អាតាដ បានជម្នះការលំបាក និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ដើម្បីសម្រេចបាននូវសមិទ្ធផលប្រកបដោយមោទនភាពជាច្រើន។
ពិសេសជាងនេះទៅទៀត អាតាដ ក៏សូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់យើងដែលតែងតែជឿជាក់ និងជ្រើសរើស អាតាដ ក្នុងការរួមបញ្ចូលគ្នា ដើម្បីបង្កើតតម្លៃប្រកបដោយនិរន្តរភាពបំផុត។
ចាប់តាំងពីពេលបង្កើតឡើងមក អាតាដ បានផលិត និងសាងសង់គម្រោងរចនាសម្ព័ន្ធដែកប្រហែលជា ៣,៥០០គម្រោង នៅក្នុងប្រទេស និង
នៅ៦០ប្រទេសជុំវិញពិភពលោក ដោយដណ្តើមបានទីផ្សារដែលមានតម្រូវការបំផុតដូចជាអឺរ៉ុប និងជប៉ុន… ក្នុងចំណោមនោះ គម្រោងទ្រង់ទ្រាយធំ និងស្មុគស្មាញដែល ATAD បានអនុវត្តទាំងក្នុងនិងក្រៅប្រទេសរួមមាន រោងចក្រផលិតដែកHoa Phat Dung Quat រោងចក្រ Vinfast រោងចក្រចម្រាញ់ប្រេង Long Son គម្រោងពង្រីកបន្ថែមរោងចក្រផលិតថាមពលដូចជា Vinh Tan 4 រោងចក្រផលិតថាមពល Vung Ang 2។ គម្រោងពង្រីកបន្ថែមរោងចក្រផលិតថាមពល Nhon Trach 34 រោងចក្រផលិតថាមពល Nghi Son 2 រោងចក្រផលិតថាមពល Quang Trach រោងចក្រផលិតថាមពល Matarbari (បង់ក្លាដែស) និងព្រលានយន្តហោះល្បីៗដូចជា Long Thanh, Tan Son Nhat Terminal T3, Cat Bi, Da Nang, Vientiane (ឡាវ)។ លើសពីនេះ អាតាដ បានបង្កើតឈ្មោះរបស់ខ្លួននៅក្នុងគម្រោងរោងចក្រទំនើបៗដូចជា រោងចក្រ Colgate, Pepsi, Coca Cola និងគម្រោងស្ពាន និងផ្លូវសំខាន់ៗដូចជាស្ពាន Tran Hoang Na (Can Tho), 550 Crossroad Overpass (Binh Duong), Metro Line No. 1 Ben Thanh – Suoi Tien, Kampala Overpass (អ៊ូហ្គង់ដា), Metro MRT7 (ហ្វីលីពីន) …
ដោយសារតែបែបនោះ អាតាដ បានពង្រីកបណ្តាញរបស់ខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងការិយាល័យតំណាងចំនួន ១១ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស រួមទាំងការិយាល័យកណ្តាលនៅក្នុងប្រទេសវៀតណាម និងការិយាល័យតំណាងនៅក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ស្រីលង្កា បង់ក្លាដែស អ៊ូហ្គង់ដា។ ជាពិសេស អាតាដ ឥឡូវនេះមានរោងចក្រនៅ Dong Nai, Long An, Vung Tau ជាមួយនឹងខ្សែសង្វាក់ផលិតកម្មដែកទំនើប និងខ្នាតធំនៅលើពិភពលោក។នៅពីក្រោយសមិទ្ធិផលដ៏ត្រចះត្រចង់ទាំងនេះ គឺការខិតខំប្រឹងប្រែងដោយដៃ និងដោយគំនិត ដែលមិនចេះនឿយហត់របស់គណៈគ្រប់គ្រង និងបុគ្គលិកជាង ២,២00 នាក់។ ជាភស្តុតាងគឺនៅពេលដែលអាតាដ ត្រូវបានផ្តល់កិត្តិយសជាថ្មីម្តងទៀតដោយ HRAA (HR Asia Awards) ជា “កន្លែងធ្វើការល្អបំផុតនៅអាស៊ី (២០២៤)” បានឈ្នះពានរង្វាន់មាសផ្នែកគុណភាពជាតិ (២០២៤) ៨ឆ្នាំជាប់ៗគ្នាក្នុង TOP 5០០ សហគ្រាសធំបំផុតនៅវៀតណាម VNR500 ( ២០១៦-២០២៣), ៥ឆ្នាំជាប់ៗគ្នានៅក្នុងសហគ្រាសដែលរីកចម្រើនបំផុតទាំង៥០ នៅវៀតណាម FAST500 (២០១៨-២០២២), ៥ ឆ្នាំជាប់ៗគ្នានៅក្នុងសហគ្រាសវៀតណាមកំពូលទាំង50 (២០១៩-២០២៣), Vietnam Golden Star Award (2013), TOP 10 Vietnam Golden Star (២០២១), Engineering Company of the Year (២០២១)…
២០ ឆ្នាំគឺជាព្រឹត្ដិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលបង្ហាញពីកំណើតនៃសហគ្រាស ផលិត និងដំឡើងសំណង់ដែក ដ៏មានកិត្យានុភាពនៅលើទីផ្សារ។ បន្តដំណើរថ្មីនេះ អាតាដ ប្តេជ្ញាក្លាយជាម៉ាកយីហោឈានមុខគេ ដ៏ល្បីល្បាញ ក្នុងការផ្តល់នូវដំណោះស្រាយគ្រោងដែក និងសំណង់ដែកផលិតស្រាប់ដែលមានប្រសិទ្ធភាពបំផុតមុនគេ។