គោលការណ៍រក្សាគុណភាពគឺជាការយកចិត្តទុកដាក់ដំបូងគេរបស់ATAD សម្រាប់ផ្ដល់នូវសំណើររបស់អតិថិជន ក៏ដូចជាកេរ្ដិ៍ឈ្មោះក្រុមហ៊ុន គ្រឿងបង្គុំដែកមានគុណភាព និងស្លាកយីហោលេខមួយនៅលើទីផ្សារជាតិនិងអន្ដរជាតិ។
ដើម្បីធានាគុណភាពឲ្យគ្រប់ដំណាក់កាលក្នុងឌីហ្សាញផលិតនិងដំឡើង ATAD មានស្តង់ដារប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015; ISO 14001:2015, ISO 45001:2018។ ស្ដង់ដារប្រព័ន្ធត្រូតពិនិត្យមិនត្រឹមតែជួយ ATAD ក្នុងការអនុវត្តន៍ ការគ្រប់គ្រងនិងការកែលម្អគ្រប់ដំណាក់ការផលិតផលឲ្យកាន់តែល្អប្រសើរនោះទេថែមទាំងរួមចំណែកកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនក្នុងវិស័យសំណង់ផងដែរ។
ក្រៅពីនេះ ជាមួយនឹងវិធានការ “បំពេញតម្រូវការនិងការរំពឹងទុករបស់អតិថិជន ការការពារបរិស្ថាន ការធានាលើសុវត្ថិភាពមនុស្សម្នាក់ៗ” អគ្គនាយកក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប ATAD បានចេញនូវគោលការណ៍ផ្ដោតសំខាន់ទៅលើ “ គុណភាព – បរិស្ថាន -សុវត្ថិភាព ” ដោយផ្អែកលើមូលដ្ឋានគ្រឹះ “កិត្យានុភាព គំនិត និងទំនួលខុសត្រូវ ”
ការគ្រប់គ្រងនិង ទំនួលខុសត្រូវ៖
-សុវត្ថិភាព សុខុមាលភាព បរិយាកាសត្រូវបានចាត់ទុកជាផែ្នកមួយដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងរចនាសម្ព័ន្ធនិងអាជីវកម្មរបស់ATAD។
– ប្រតិបត្តិតាមតម្រូវការនិងមាត្រានៃច្បាប់ទាំងក្នុងនិងក្រៅការងារដែលជាគោលការណ៍។
– រង្វាស់នៃសុវត្ថិភាព សុខុមាលភាព ប្រពន្ធ័គ្រប់គ្រងបរិយាកាស។
បរិយាកាសការងារ
– បន្ថយការជះឥទ្ឋិពលពីបរិយាកាសខាងក្រៅដល់ដំណើរការអាជីវកម្ម។
– ការរក្សារបរិយាកាសការងារអោយមានសុវត្ថិភាពដល់បុគ្គលិក ផ្ដល់និងបណ្ដុះបណ្ដាលនូវពត៌មានសំខាន់ៗទាក់ទង។
អភិវឌ្ឍជាបន្តបន្ទាប់
– ការគ្រប់គ្រងការងារនិងរង្វាស់លើការងារ។
– បង្កើនល្បឿនដើម្បីបង្កើនតម្លើងសកម្មភាពផលិត។
គ្រប់គ្រងនិងត្រួតពិនិត្យ
– អនុវត្តន៍បទបញ្ជារបស់ HSE ឲ្យគ្រប់ដំណាក់កាលបច្ចេសទេសនិងការអភិវឌ្ឍផលិតផល។
– បុគ្គលិកទាំងអស់នឹងផ្គុំគ្នានៅទ្វាធំរបស់រោងចក្រ។
– ត្រូតពិនិត្យនូវការប្រព្រឹត្តតាមគោលការណ៍ពីថ្នាក់ដឹកនាំដាក់ឲ្យបុគ្គលិក។
ពត៌មាននូវវិធានការបង្ការ
– ផ្ដល់ពត៌មានពីបរិស្ថាន សុខភាពនិងសុវត្ថិភាពដល់បុគ្គលិកគ្រប់គ្នា។
– ផ្ដល់ពត៌មានពីវិធីអនុវត្តន៍សុវត្ថិភាពក្នុងស្ថានភាពបន្ទាន់។