ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ទម្រង់នៃបន្ទះសង្ក័សី

ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប ATAD  ត្រូវបានគេទទួលស្គាល់ថាជាអ្នកឈានមុខគេក្នុងវិស័យវិនិយោគបច្ចេកវិទ្យាថ្មីដើម្បីផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់បំផុត។ជាមួយនឹងរោងចក្រមានទំហំ 211,000ម៉ែត្រការ៉េ  ក្រុមហ៊ុន ATAD  មានសមត្ថភាពផលិតឈានដល់ 12,000តោននៃគ្រឿងបង្គុំដែកនិង360,000ម៉ែត្រការ៉េនៃបន្ទះស័ង្កសីជារៀងរាល់ខែ។

បន្ទះស័ង្កសី ATAD SEAM65

I. លក្ខណៈពិសេស

a.ATAD Seam65 គឺជាផ្នែកមួយនៃការប្រើប្រាស់បានយូរអង្វែងនិងជាប្រព័ន្ធបង្ហូរទឹកនៃដំបូលដែលមានការបែងចែកបានយ៉ាងល្អដែលគេឃើញប្រើភាគច្រើននៅក្នុងឧស្សាហកម្មបច្ចុប្បន្ន។

b.ថ្នេរ seam ត្រូវបានឌីហ្សាញជាមួយនឹងកំពស់ភ្លី៦៥មីលីម៉ែត្រ វាប្រៀបដូចជាស្នូកទឹកដែលជួយការបង្ហូរបានល្អ ដោយមិនរាប់បញ្ចូលកំណកទឹក។ ធានាប្រើប្រាស់ដោយសុវត្ថិភាពនៅក្នុងករណីដំបូលជម្រេលតូចប្រហែលជាជា៣ភាគរយធៀបនឹងផ្ទៃរាប។

c.កន្លាស់កឹបនៃ ATAD Seam65 គឺត្រូវបានឌីហ្សាញឡើងដោយអនុញ្ញាតដល់ការរីកនិងរួមរបស់ដំបូលអាស្រ័យលើការផ្លាស់ប្តូរសីតុណ្ហាភាព លុបបំបាត់ចោលនូវផលប៉ះពាល់ដោយសារចលនាកំដៅ។

II. ការអនុវត្តន៍

ATAD Seam65 ត្រូវបានប្រើប្រាស់ជាបន្ទះស័ង្កសីដំបូលនៅក្នុងអគារឧស្សាហកម្ម ហើយមិនត្រូវបានប្រើបាំងជាជញ្ជាំងនោះទេ។ វាគឺជាវិធីសាស្ត្រក្នុងការបញ្ជៀសការលេចជ្រាបទឹកយ៉ាងមានប្រសិទ្ធភាពនិងការហូរហៀរនៃទឹក។

ដូច្នេះវានេះគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់តំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងនិងល្បឿនខ្យល់ខ្លាំងផងដែរ។ ATAD Seam65 ជាផ្នែកមួយនៃប្រព័ន្ធដំបូលដែលល្អបំផុតជាមួយនឹងលក្ខណៈធន់បំផុតរបស់វា។

ATAD_Seam65បន្ទះស័ង្កសី ATAD Seam65

ATAD_Seam65_Forming_Machineម៉ាស៊ីនកិនស័ង្កសី ATAD Seam65

បន្ទះស័ង្កសី ATAD SEAM116

I. លក្ខណៈពិសេស

a. ATAD Seam116 គឺជាផ្នែកមួយយ៉ាងរឹងមាំនិងជាប្រព័ន្ធបង្ហូរទឹកនៃដំបូលដែលមានការបែងចែកបានយ៉ាងល្អដែលមាននៅក្នុងឧស្សាហកម្មបច្ចុបន្ប។

b. ថ្នេរ seam ត្រូវបានឌីហ្សាញជាមួយនឹងកំពស់ភ្លី116មីលីម៉ែត្រ វាប្រៀបដូចជាស្នូកទឹកដែលជួយការបង្ហូរបានល្អ ដោយមិនរាប់បញ្ចូលកំណកទឹក។ ធានាប្រើប្រាស់ដោយសុវត្ថិភាពនៅក្នុងករណីដំបូលជម្រេលតូចប្រហែលជា ១ភាគរយធៀបនឹងផ្ទៃរាប។

c. កន្លាស់កឹបនៃ ATAD Seam116 គឺត្រូវបានឌីហ្សាញឡើងដោយអនុញ្ញាតដល់ការរីកនិងរួមរបស់ដំបូលអាស្រ័យលើការផ្លាស់ប្តូរសីតុណ្ហាភាព លុបបំបាត់ចោលនូវផលប៉ះពាល់ដោយសារចលនាកំដៅ។

II. ការអនុវត្តន៍

ATAD Seam116 ត្រូវបានប្រើប្រាស់ជាបន្ទះស័ង្កសីដំបូលនៅក្នុងអគារឧស្សាហកម្ម ហើយមិនត្រូវបានប្រើបាំងជាជញ្ជាំងនោះទេ។ វាគឺជាវិធីសាស្ត្រក្នុងការបញ្ជៀសការលេចជ្រាបទឹកយ៉ាងមានប្រសិទ្ធភាពនិងការហូរហៀរនៃទឹក។

ATAD_Seam116
បន្ទះស័ង្កសី ATAD Seam116 

ATAD_Seam116_Machine
ម៉ាស៊ីនកិនស័ង្កសី ATAD Seam116

បន្ទះស័ង្កសី ATAD LOCK420

I. លក្ខណៈពិសេស

a.ការលេចទឹកនិងភាពច្រែះនៅតាមខ្សែបន្ទាត់វីសបាញ់គឺជាបញ្ហាដែលបានកើតឡើងជារឿយៗទៅតាមទំនៀមទំលាប់ដំបូល។ ដូច្នេះ ATAD Lock420 ផ្តល់នូវដំណោះស្រាយល្អប្រសើរដើម្បីជៀសវាងគុណវិបត្តិទាំងនេះ។

b.ATAD Lock420 គឺជាបន្ទះសង្ក័សីដែលមានភាពធន់ខ្លាំង។ វាត្រូវបានឌីហ្សាញឡើងដើម្បីផ្តល់នូវភាពធន់បានយូរអង្វែង គំលាតធំនិងអាចទប់នឹងល្បឿនខ្យល់ល្អប្រសើរជាងបន្ទះសង្ក័សីដែលប្រើជាទំនៀមទំលាប់ហើយតភ្ជាប់ដោយផ្ទាល់ទៅផ្លានដំបូល ដោយប្រើវីស។

c.ATAD Lock420 ត្រូវបានបិទភ្ជាប់ទៅផ្លានដំបូលដោយប្រើគន្លាស់សង្កត់ដែលទីតាំងស្ថិតនៅលើបណ្តោយផ្លាន។

II. ការអនុវត្តន៍

ATAD Lock420 គឺសមរម្យប្រើសម្រាប់ដំបូល។ ជាមួយនឹងកម្ពស់ភ្លី41មីលីម៉ែត្រ វាធានាបែងចែកការហូរនៃទឹកភ្លៀងរបស់ប្រព័ន្ធដំបូលដែលមានជម្រាលទាបដូចជា 7ភាគរយនិងនាំមកនូវទំនុកចិត្តយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។

លើសពីនេះទៅទៀត ATAD Lock420 ត្រូវបានប្រើប្រាស់បាំងជាជញ្ជាំងផងដែរសម្រាប់សោភ័ណ្ឌស្អាតចំពោះអគារស្ថាបត្យកម្មនិងអគារឧស្សាហកម្មជាច្រើន។

ATAD_Lock420បន្ទះស័ង្កសី ATAD Lock420

ATAD_Lock420_Machine

ម៉ាស៊ីនកិនស័ង្កសី ATAD Lock420 

បន្ទះស័ង្កសី ATAD LOCK940

I. លក្ខណៈពិសេស

a.ការលេចទឹកនិងភាពច្រែះនៅតាមខ្សែបន្ទាត់វីសបាញ់គឺជាបញ្ហាដែលបានកើតឡើងជារឿយៗទៅតាមទំនៀមទំលាប់នៃដំបូល។ ដូច្នេះ ATAD Lock940 ផ្តល់នូវដំណោះស្រាយល្អប្រសើរដើម្បីជៀសវាងគុណវិបត្តិទាំងនេះ។

b.ATAD Lock940 គឺជាបន្ទះសង្ក័សីដែលមានភាពធន់ខ្លាំង។ វាត្រូវបានឌីហ្សាញឡើងដើម្បីផ្តល់នូវភាពធន់បានយូរអង្វែង, គំលាតធំនិងអាចទប់នឹងល្បឿនខ្យល់ល្អប្រសើរជាងបន្ទះសង្ក័សីធម្មតាដែលតភ្ជាប់ដោយផ្ទាល់ទៅផ្លានដំបូល ដោយប្រើវីស។

c.ATAD Lock940 ត្រូវបានបិទភ្ជាប់ទៅផ្លានដំបូលដោយប្រើគន្លាស់សង្កត់ដែលទីតាំងស្ថិតនៅលើបណ្តោយផ្លាន។

II. ការអនុវត្តន៍

ATAD Lock940 គឺសមរម្យប្រើសម្រាប់ដំបូល។ ជាមួយនឹងកម្ពស់ភ្លី41មីលីម៉ែត្រ, វាធានាបែងចែកការហូរនៃទឹកភ្លៀងរបស់ប្រព័ន្ធដំបូលដែលមានជម្រាលទាបដូចជា 7ភាគរយនិងនាំមកនូវទំនុកចិត្តយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។

ATAD_Lock940បន្ទះស័ង្កសី ATAD Lock940

ATAD_Lock940_Machine
ម៉ាស៊ីនកិនស័ង្កសី ATAD Lock940

បន្ទះស័ង្កសី ATAD SPAN5

I. លក្ខណៈពិសេស

ATAD Span5 ត្រូវបានឌីហ្សាញឡើង៥ភ្លីដែលនាំមកនូវភាពធន់ ការប្រើប្រាស់យូរអង្វែងនិងប្រវែងដែលអាចផ្លាស់ប្តូរបានទៅតាមការចង់បានរបស់អតិថិជន។

ផលិតផលត្រូវបានឌីហ្សាញដោយប្រើវីសមួលពីលើសង្ក័សីភ្ជាប់ទៅផ្លាន។

ATAD Span5 ជាមួយនឹងកម្ពស់ភ្លីឈ្មោល 32មីលីម៉ែត្រ, ចម្ងាយភ្លីធំដែលធានាដល់ការបង្ហូរទឹកលឿនហើយវាគឺសមរម្យសម្រាប់អគារដែកផលិតស្រាប់ជាមួយនឹងជម្រាលខ្ពស់និងជម្រាលទាប។

II. ការអនុវត្តន៍

នេះគឺជាប្រភេទមួយនៃបន្ទះសង្ក័សីដែលជាទំនៀមទំលាប់និងសាមញ្ញបំផុត។ វាត្រូវបានគេប្រើប្រាស់ជាញឹកញាប់ជាសង្ក័សីដំបូល, សង្ក័សីជញ្ជាំងនិងប្រើក្នុងអគារដែលប្រើសង្ក័សីកោង។

ATAD_Span5បន្ទះស័ង្កសី ATAD Span5
ATAD_Span5_Machine
ម៉ាស៊ីនកិនស័ង្កសី ATAD Span5

បន្ទះស័ង្កសី ATAD SPAN6

ATAD Span6 ត្រូវបានឌីហ្សាញឡើង6ភ្លីដែលនាំមកនូវភាពធន់ ការប្រើប្រាស់យូរអង្វែងនិងប្រវែងដែលអាចផ្លាស់ប្តូរបានទៅតាមការចង់បានរបស់អតិថិជន។

ផលិតផលត្រូវបានឌីហ្សាញដោយប្រើវីសមួលពីលើសង្ក័សីភ្ជាប់ទៅផ្លាន។

សង្ក័សីATAD Span6 អាចបត់ប៉ែននៃប្រើប្រាស់ដូចជាសង្ក័សីដំបូល សង្ក័សីជញ្ជាំង បន្ទះខាន់ផ្នែកខាងក្នុង បន្ទះលម្អឬក៏បន្ទះប៉ារ៉ាប៉ែត។

ជាមួយកម្ពស់ភ្លីនិងគំលាតភ្លីតូចបង្កើតបានជាសោភ័ណ្ឌសម្រាប់អគារស្ថាបត្យកម្មនិងអគារឧស្សាហកម្ម។

Span 6 steel panel
បន្ទះស័ង្កសី ATAD Span6

ATAD_Span6_Machine

ម៉ាស៊ីនកិនស័ង្កសី ATAD Span6

បន្ទះស័ង្កសី ATAD SPAN9

I. ពិពណ៌នា

ATAD Span9 ត្រូវបានប្រើសម្រាប់ជញ្ញាំងជំនួសអោយសង្ក័សីធម្មតាSpan5។លក្ខណះពិសេសនៃ ATAD Span9ជាមួយភ្លីទាបគំលាតភ្លីតូចបង្កើតបានជាសោភ័ណ្ឌសម្រាប់អគារស្ថាបត្យកម្មនិងអគារឧស្សាហកម្ម។

II. ការអនុវត្តន៍

ជាមួយនឹងការបង្ហាញសាភ័ណភាពស្ថាបត្យកម្ម, ATAD Span9 អាចប្រើបត់បែនបានដូចជាសន្លឹកពិដាន, បន្ទះខាន់ផ្នែកខាងក្នុង បន្ទះលម្អឬក៏បន្ទះប៉ារ៉ាប៉ែត។

ATAD Span9 មិនត្រូវបានប្រើជាញឹកញ៉ាប់ចំពោះដំបូលនោះទេដោយសារតែកម្ពស់ភ្លីទាបនិងគំលាតភ្លីតូចហើយក៏ព្រោះតែសមត្ថភាពបង្ហូរទឹកមិនបានល្អដូចសង្ក័សីប្រភេទផ្សេងទៀត។

ATAD Span9បន្ទះស័ង្កសី ATAD Span9

ATAD Span9 Machineម៉ាស៊ីនកិនស័ង្កសី ATAD Span9

បន្ទះស័ង្កសី ATAD DECK

ATAD Deckត្រូវបានប្រើដូចទៅនឹងក្តារពុម្ពសម្រាប់អគារស្ថាបត្យកម្មនិងអគារឧស្សាហកម្ម។មានស្នាមជ្រៀកៗជាច្រើនដែលបែងចែកស្មើរៗគ្នានៅតាមចង្អូរតាមបណ្តោយបន្ទះសង្កសី ជាទម្រង់បង្កើតភាពរឹងម៉ាំរបស់បន្ទះ Decking។

ATAD Deckបន្ទះស័ង្កសី ATAD Deck

អ៊ីម៉ែល ATAD បំពេញទម្រង់។

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ