សាជីវកម្មរចនាសម្ព័ន្ធដែកថែបATAD មានសេចក្តីសោមនស្សរីករាយសូមប្រកាសថាចាប់ពីខែមេសាឆ្នាំ ២០២១ សាជីវកម្មKanematsu បានបញ្ចប់នីតិវិធីប្រតិបត្តិការហើយបានក្លាយជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនATAD ជាផ្លូវការ៕
សាជីកម្មKanematsu ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៩ ដែលមានការិយាល័យកណ្តាលនៅទីក្រុងតូក្យូមាន៥សាខានៅប្រទេសជប៉ុននិងការិយាល័យចំនួន៣៦នៅទូទាំងពិភពលោក៕ Kanematsu ប្រតិបត្តិការនៅក្នុងផ្នែកផ្សេងៗគ្នារួមមាន ដែកថែប, វត្ថុធាតុដើម, ឧបករណ៍អេឡិចត្រូនិច, យានយន្តនិងអាវកាស, អាហារ សាច់និងគ្រាប់ធញ្ញជាតិ៕ជាមួយយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Kanematsu បានចាត់ទុកសំណង់និងហេដ្ធារចនាសម្ព័ន្ធជាតំបន់ពាណិជ្ជកម្មសំខាន់បំផុតមួយក្នុងវិស័យដែកថែប៕ សាជីវកម្មនេះផ្តោតសំខាន់ទៅលើការកើនឡើងនៃការវិនិយោគនៅក្នុងទីផ្សារបរទេសដែលជាផ្នែកមួយយុទ្ធសាស្រ្តពង្រីកពិភពលោករបស់ខ្លួន៕ក្រុមហ៊ុនជាច្រើន ដែលក្នុងនោះក្រុមហ៊ុនKanematsu គឺជាម្ចាស់ភាគហ៊ុនត្រូវបានចែកចាយពាសពេញប្រទេសជាច្រើនដូចជាសហរដ្ធអាមេរិច ចិន ថៃ ឥណ្ឌូនេស៊ី អៀរឡង់ ប៉ូឡូញ……៕ ATAD គឺជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបតែមួយគត់នៅប្រទេសវៀតណាមដែលត្រូវបានចូលរួមដោយ Kanematsu ជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្ត៕
ការដែលសាជីវកម្ម Kanematsu បានក្លាយជាម្ចាស់ភាគហ៊ុនជាផ្លូវការដើរតួយ៉ាងសំខាន់ក្នុងដំណើរនៃការបង្កើតនិងអភិវឌ្ឍន៍នៃក្រុមហ៊ុនATAD៕ ដោយមានកិច្ចសហការយូអង្វែងនិងការគាំទ្រជាយុទ្ធសាស្រ្តពីKanematsu សាជីកម្មល្បីឈ្មោះជាមួយការគ្រប់គ្រងឆ្នើមនិងបទពិសោធន៍ជោគជ័យជាង១៣០ឆ្នាំនៅក្នុងប្រទេសជប៉ុននិងបណ្តាលប្រទេសជាច្រើនជុំវិញពិភពលោក ក្រុមហ៊ុនATAD និងមានឱកាសល្អក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលរចនាសម្ព័ន្ធដែកថែបមានគុណភាពខ្ពស់ដើម្បីបំពេញតាមស្តង់ដាអន្តរជាតិ លើកកំពស់ការប្រកួតប្រជែងនិងបំពេញតំរួវការរបស់អតិថិជនបានកាន់តែប្រសើរ៕
កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែកត់សំគាល់ទីជំរាលនៅក្នុងប្រវត្តិសាស្រ្តនៃក្រុមហ៊ុនATADដែលជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបឈានមុខគេនៅប្រទេសវៀតណាមប៉ុណ្ណោះទេតែថែមទាំងជួយបញ្ជាក់ពីការអភិវឌ្ឍន៍ភាពជាដៃគូក្នុងចំណោមសាជីវកម្មធំៗរបស់វៀតណាមនិងជប៉ុនផងដែរ៕
សម្រាប់ពត៌មានបន្ថែមអំពីសាជីវកម្ម Kanematsu សូមចូលទៅកាន់គេហទំពរ័ ៖https://www.kanematsu.co.jp/
រូមភាពទីស្នាក់ការកណ្តាលរបស់សាជីកម្ម Kanematsu នៅទីក្រុងតូក្យូប្រទេសជប៉ុន
អំពីសាជីវកម្មរចនាសម្ព័ន្ធដែកថែប :
ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ATAD បានអនុវត្តគម្រោងជាង៣,៥០០គម្រោងនៅក្នុងប្រទេសនិងតំបន់ចំនួន៤០ដោយមានបណ្តាញការិយាល័យតំណាងនៅក្នុងប្រទេសរួមមាន៖ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ីថៃ ហ្វីលីពីន កម្ពុជា ស្រីលង្កានិងបង់ក្លាដេស ៕ គម្រោងរចនាសម្ព័ន្ធដែកថែបធម្មតារបស់ក្រុមហ៊ុនATAD មានដូចជា៖ រោចក្រផលិតរថយន្តVifast , Hao Phat –រោចក្រផលិតដែកថែបDungQuat, អាកាសយានដ្ធានអន្តរជាតិCam Ranh ,អាកាសយានដ្ធានDa Nang ,អាកាសយានដ្ធានWattay(វៀងច័ន្ទ, ឡាវ),គម្រោងផ្លូវដែកហូជីមីញ, ការពង្រីករោចក្រថាមពលកំដៅVinh Tan 4, គីមីឥន្ធនៈLong son ,រោចក្រថាមពលកំដៅDangote (តង់ហ្សានី), រោចក្រថាមពលកំដៅMatarbari (បង់ក្លាដែស)….៕
ក្រុមហ៊ុនATADត្រូវបានផ្តល់កិត្តិយសទទួលបានពានរង្វាន់ផ្កាយមាសរបស់ប្រទេសវៀតណាមហើយអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាត្រូវបានគេផ្តល់កិត្តិយសនៅក្នុងសហគ្រាសធំៗចំនួន៥០០នៅប្រទេសវៀតណាម(VNR500), កំពូល៥០របស់វៀតណាមកើនឡើងល្អបំផុត(២០១៨-២០២១),កំពូល៥០របស់វៀតណាមល្អបំផុត(២០១៩–២០២០),ពានរង្វាន់អាស៊ី ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី(២០២០)