ក្រុមហ៊ុនសំណង់ដែក ATAD មានមោទនភាពដែលបានក្លាយជាអ្នកឧបត្ថម្ភធំនៃទិវាគ្រួសារវិស្វកម្មសំណង់ស៊ីវិលដែលបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅថ្ងៃទី 19 ខែធ្នូឆ្នាំ 2015 ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាង 500 នាក់រួមទាំងសាស្រ្តាចារ្យ និស្សិតបញ្ចប់ការសិក្សានិស្សិតជាន់ខ្ពស់និងមធ្យម។
នៅក្នុងព្រឹត្តការណ៍នោះ, ស្តង់របស់ក្រុមហ៊ុនATAD ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយម៉ូតនៃអគារដែកនិងការលំអិតពីគ្រោងដែកនិងផលិតផលថ្មីចុងក្រោយបំផុតជាពិសេសគឺបច្ចេកវិទ្យារបស់ក្រុមហ៊ុនATAD ។ តំណាងក្រុមហ៊ុនATAD បានជួយអោយសិស្សរៀនបន្ថែមអំពីឧស្សាហកម្មគ្រោងដែកនិងឱកាសការងារក្នុងវិស័យឧស្សាហកម្មសំណង់។
តំណាងក្រុមហ៊ុនATAD បានធ្វើការជជែកជាមួយលោកបណ្ឌិតយិតប៊ុណ្ណា – រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន, លោកឆាយហុងឈូក – នាយកនៃនាយកដ្ឋានវិស្វកម្មសំណង់ស៊ីវិល, លោកណុតសុថន – នាយករងនៃកិច្ចការអប់រំនិងផ្សេងៗ។
ព្រឹត្តិការណ៍នេះតំណាងឱ្យការទទួលខុសត្រូវក្នុងសង្គមរបស់ក្រុមហ៊ុនATAD គឺដើម្បីប្រាស្រ័យទាក់ទងយ៉ាងពេញលេញដែលជាសារមួយ “រួមគ្នាបង្កើតតម្លៃនៃធនធានមនុស្សសម្រាប់សហគមន៍និងសង្គម” ដែលត្រូវបានផ្អែកលើគុណតម្លៃស្នូលមួយនៃ ៧ ចំណុចរបស់ក្រុមហ៊ុនATADគឺ: ការទទួលខុសត្រូវ។