ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ATAD ចូលរួមសិក្ខាសាលា ESG ដើម្បីចែករំលែកដំណើររបស់ខ្លួនក្នុងការផ្លាស់ប្តូរ ESG ទៅជាអត្ថប្រយោជន៍ ប្រកួតប្រជែងប្រកបដោយចីរភាព

2026-04-09 14:46:19

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ATAD បានចូលរួមក្នុងសិក្ខាសាលាស្តីពី  “ពីយុទ្ធសាស្ត្រ ESG ទៅកាន់ភាពជាអ្នកដឹកនាំក្នុងផលិតកម្មប្រកបដោយនិរន្តរភាព៖ ផែនទីបង្ហាញផ្លូវជាក់ស្តែង សម្រាប់សហគ្រាស” ដែលសហការរៀបចំដោយ Becamex Binh Dinh សហការជាមួយ Houselink និង Glassdome ។

ប្រតិភូបានថតរូបអនុស្សាវរីយ៍ បន្ទាប់ពីសិក្ខាសាលាបានបញ្ចប់។
ប្រតិភូបានថតរូបអនុស្សាវរីយ៍ បន្ទាប់ពីសិក្ខាសាលាបានបញ្ចប់។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញឈានមុខ អាជ្ញាធររដ្ឋាភិបាល និងតំណាងពីសហគ្រាស ផលិតកម្ម ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីពិភាក្សាអំពីដំណោះស្រាយអនុវត្ត ESG (បរិស្ថាន – សង្គម – អភិបាលកិច្ច) ព្រមទាំងផ្លូវដំណើរទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័ន និងគោលដៅ Net Zero ក្នុងបរិបទនៃការផ្លាស់ប្តូរទៅសេដ្ឋកិច្ចបៃតង ដែលកំពុងក្លាយជានិន្នាការសកលដែល​​ មិនអាចជៀសវាងបាន។

លោក Huynh Ngoc Dong ប្រធានក្រុមប្រឹក្សាភិបាលនៃ ATAD បានចូលរួមក្នុងវេទិកាពិភាក្សានៅ សិក្ខាសាលា។
លោក Huynh Ngoc Dong ប្រធានក្រុមប្រឹក្សាភិបាលនៃ ATAD បានចូលរួមក្នុងវេទិកាពិភាក្សានៅ សិក្ខាសាលា។

ក្នុងនាមជាផ្នែកមួយនៃសិក្ខាសាលា លោក Huynh Ngoc Dong ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ATAD Steel Structure Corporation បានចូលរួមក្នុងវេទិកាពិភាក្សា ដើម្បីចែករំលែកអំពី ដំណើរការអនុវត្ត ESG របស់ក្រុមហ៊ុន ចាប់ពីបញ្ហាប្រឈម និងឧបសគ្គដំបូង រហូតដល់ការធ្វើឲ្យប្រតិបត្តិការផលិតកម្មក្លាយជា “បៃតង”។ ការខិតខំប្រឹងប្រែងទាំងនេះបាន  បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ ATAD និងអនុញ្ញាតឲ្យក្រុមហ៊ុនបំពេញតាមតម្រូវការ តឹងរឹង ពីដៃគូអន្តរជាតិ ជាពិសេសនៅទីផ្សារអឺរ៉ុប។ 

លោក Huynh Ngoc Dong បានចែករំលែកចំណេះដឹងអំពីដំណើរអនុវត្ត ESG របស់ ATAD ព្រមទាំងរំលេចពីវិធីដែល ESG ត្រូវបានផ្លាស់ប្តូរឲ្យក្លាយជាកម្លាំងជំរុញអត្ថប្រយោជន៍ប្រកួតប្រជែងប្រកបដោយចីរភាព។
លោក Huynh Ngoc Dong បានចែករំលែកចំណេះដឹងអំពីដំណើរអនុវត្ត ESG របស់ ATAD ព្រមទាំងរំលេចពីវិធីដែល ESG ត្រូវបានផ្លាស់ប្តូរឲ្យក្លាយជាកម្លាំងជំរុញអត្ថប្រយោជន៍ប្រកួតប្រជែងប្រកបដោយចីរភាព។
Ms.Le Thi Nhu Y ជំនួយការប្រធាន ESG បានសង្កត់ធ្ងន់លើវិធីសាស្រ្តរួម និងទូលំទូលាយរបស់ ATAD ចំពោះការអនុវត្ត ESG ដែលបានបង្កើតឡើងនៅលើសសរស្តម្ភស្នូលចំនួនបី៖ ភាពត្រឹមត្រូវទិន្នន័យកាបូន ការផ្លាស់ប្តូរប្រតិបត្តិការ និងអភិបាលកិច្ច ESG។

នៅក្នុងសិក្ខាសាលា Ms.Le Thi Nhu Y ជំនួយការប្រធានរបស់ ESG បានបង្ហាញពីដំណើររបស់ ATAD ក្នុងការផ្លាស់ប្តូរ ESG ពីទិសដៅយុទ្ធសាស្ត្រមួយ ទៅជាការអនុវត្តជាក់ស្តែង។ ដូច្នេះ ESG មិនត្រូវបានអនុវត្តដាច់ដោយឡែកទេ ប៉ុន្តែបានបញ្ចូលយ៉ាងទូលំទូលាយនៅក្នុងស្ថាប័នអង្គភាព ដោយផ្អែកលើសសរស្តម្ភមូលដ្ឋានបី៖ ភាពត្រឹមត្រូវទិន្នន័យកាបូន ការផ្លាស់ប្តូរប្រតិបត្តិការ និងអភិបាលកិច្ច ESG។

ក្រុមហ៊ុន ATAD Steel Structure Corporation និង Glassdome បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)។
ក្រុមហ៊ុន ATAD Steel Structure Corporation និង Glassdome បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)។

នៅក្នុងសិក្ខាសាលានេះ ATAD និង Glassdome ដែលជាអ្នកផ្តល់ដំណោះស្រាយគ្រប់គ្រងទិន្នន័យការបំភាយឧស្ម័នកាបូន និងត្រួតពិនិត្យផលិតកម្មឈានមុខគេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងផែនទីបង្ហាញផ្លូវអនុវត្ត ESG របស់ ATAD។ តាមរយៈភាពជាដៃគូនេះ ATAD នឹងពន្លឿនការអនុម័តបច្ចេកវិទ្យាទំនើប និងឌីជីថលូបនីយកម្មទិន្នន័យនៅក្នុងដំណើរការផលិតរបស់ខ្លួន ដោយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការបំភាយឧស្ម័ន ខណៈពេលដែលធ្វើការរួមចំណែកដ៏មានអត្ថន័យឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ Net Zero។

នៅក្នុងដំណើរផ្លាស់ប្តូរ ESG របស់ខ្លួន ATAD បានសម្រេចបានវិញ្ញាបនបត្រជាតិ និងសកល ជាច្រើនដែលបានទទួលស្គាល់ដោយអន្តរជាតិ រួមមាន ISO 9001:2015, ISO 14001:2015, ISO 45001:2018, ISO 14064-1:2018, ISO 14067:2018, ISO 3834, CE Marking, UKCA Marking, BS EN 1090-1:2009/A1:2011, LEED,…

អ្នកចូលរួមបានថតរូបអនុស្សាវរីយ៍ក្រោយសិក្ខាសាលា បង្កើតឱកាសសម្រាប់កិច្ចសហការនា ពេលអនាគត។
អ្នកចូលរួមបានថតរូបអនុស្សាវរីយ៍ក្រោយសិក្ខាសាលា បង្កើតឱកាសសម្រាប់កិច្ចសហការនា ពេលអនាគត។

ការចូលរួមរបស់ ATAD នៅសិក្ខាសាលានេះ បានបញ្ជាក់ម្ដងទៀតពីការប្តេជ្ញាចិត្តខ្លាំងរបស់ ក្រុមហ៊ុនចំពោះការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមហ៊ុននៅតែមានសកម្មក្នុងការធ្វើ សមាហរណកម្មជាសាកលនិងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួបខ្លូន ទៅតាម និន្នាការផ្លាស់ប្តូរ បៃតង ដោយមានគោលបំណងបង្កើតតម្លៃវែងសម្រាប់អតិថិជន ដៃគូ និងសហគមន៍ទូលំទូលាយ។

ព័ត៍មានផ្សេងៗ

Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ