នៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២០ក្រុមហ៊ុនសាជីកម្មសំណង់ដែកថែបATADត្រូវបានទទួលពានរង្វាន់កិត្តិយសជាក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ីឆ្នាំ២០២០ក្នុងកម្មវិធីមួយនេះដែលរៀបចំឡើងនៅទីក្រុងហូជីមិញជាមួយក្រុមហ៊ុនល្បីៗផ្សេងទៀតដូចជាក្រុមហ៊ុនUnilever, Heineken, VNG,Techcombank, KPMG…..៕
ពានរង្វាន់HRអាស៊ីគឺជាពានរង្វាន់ដ៏មានកិត្យានុភាពមួយដែលរៀបចំឡើងដោយទស្សនាវដ្តីធនធនមនុស្សឈានមុខគេនៅអាស៊ីដើម្បីវាយតម្លៃនិងផ្តល់កិត្តិយសដល់ក្រុមហ៊ុនដែលមានបរិយាកាសការងារល្អបំផុតនៅទូទាំងអាស៊ី៕ពានរង្វាន់នេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចំនួន១២នៅអាស៊ីដូចជា ហុងកុង សិង្ហបុរី ចិន តៃវាន់ ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី…….៕ពានរង្វាន់ឆ្នាំនេះត្រូវបានបោះឆ្នោតផ្អែកលើការស្ទង់មតិរបស់និយោជិកចំនួន១១,៤៣០នាក់ មកពីក្រុមហ៊ុនវៀតណាម៣០៨នាក់៕
នៅក្នុងកម្មវិធីនេះលោកNguyen Le Anh Tuan អគ្គយកATADបានចែករំលែកថា”យើងមានមោនៈភាពដែលបានក្លាយជាក្រុមហ៊ុនរចនាសម្ព័នដែកថែបតែមួយគត់ដែលបានទទួលពានរង្វាន់នេះ៕យើងតែងតែផ្តោតការយកចិត្តទុកដាក់ឬអភិវឌ្ឍន៍ទាំងបុគ្គលិកលក្ខណៈនិងទេពកោសល្យ៕ថ្ងៃនេះខ្ញុំសូមផ្ញើរពានរង្វាន់កិត្តិយសនេះដល់បុគ្គលិកក្រុមហ៊ុនATADទាំងអស់ជិត២,០០០នាក់ដែលបានធ្វើការនៅ៣៥ប្រទេស៕ខ្ញុំពិតជាមានមោនៈភាពចំពោះពានរង្វាន់នេះ៕ក្តីសង្ឃឹមនេះគឺជាកម្លាំងចិត្តសម្រាប់ពួកយើងដើម្បីបន្តមាគ៌ាដែលយើងបានជ្រើសរើសបន្តអភិវឌ្ឍន៍និងកសាងក្រុមហ៊ុនជាមួយគ្នា៕
ពានរង្វាន់គឺជាការបញ្ជាក់ពីតម្លៃរបស់ATADសម្រាប់រយះពេល១៦ឆ្នាំចុងក្រោយនេះ ATADបានរួមគ្នាបង្កើតបរិយាកាសការងារមួយដែលបានប្រកាន់យកគោលការណ៍សីលធម៌និងការអភិវឌ្ឍន៍មនុស្សប្រកបដោយនិរន្តរភាពដែលជាគោលការណ៍ណែនាំ៕ជាមួយនិងសាមគ្គីភាពរបស់សមាជិកនិមួយៗនៃក្រុមហ៊ុនដោយផ្អែកលើគុណតម្លៃ ATADនិងជំនះរាល់បញ្ហាប្រឈម បន្តបង្កើតគុណតម្លៃថ្មីនិងរក្សាជំហរឈានមុខគេក្នុងតំបន់លើវិស័យរចនាសម្ព័នដែកថែប៕ហើយអ្វីទាំងអស់ខាងលើនេះសមនឹងទទួលបានកន្លែងធ្វើការល្អបំផុតនៅអាស៊ីដែលនិយោជិកគ្រប់រូបអាចស្រលាញ់និងទុកចិត្ត៕