នៅថ្ងៃទី ១៨ ខែធ្នូ អាតាដ មានកិត្តិយកបានក្លាយជាអ្នកតំណាងដំបូងគេនៃឧស្សាហកម្មរចនាសម្ព័ន្ធដែកដែលសម្រេចបានពានរង្វាន់មាសផ្នែកគុណភាពថ្នាក់ជាតិ។ ជ័យលាភីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរនៃការរីកចម្រើន និងការអភិវឌ្ឍន៍រយៈពេល ២០ ឆ្នាំរបស់
អាតាដ ដោយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាអ្នកម៉ៅការរចនាសម្ព័ន្ធដែក ឈានមុខគេនៅវៀតណាម និងអាស៊ីអាគ្នេយ៍។
លោក Nguyen Thanh Tam អគ្គនាយករងផ្នែកគម្រោង តំណាងសាជីវកម្មដែករបស់ ក្រុមហ៊ុន អាតាដ ស្ទ័ល ស្រាក់ឈ័រ ក្នុងការទទួលពាន់រង្វាន់មាស ផ្នែកគុណភាពថ្នាក់ជាតិ
ពានរង្វាន់ផ្នែកគុណភាពជាតិ គឺជាពានរង្វាន់ផ្នែកគុណភាពថ្នាក់ជាតិតែមួយគត់នៅវៀតណាម ដែលប្រកាសជារៀងរាល់ឆ្នាំដោយនាយករដ្ឋមន្ត្រី។ វាត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់ស្តីពីគុណភាពផលិតផល និងទំនិញ ហើយមានប្រភពចេញពីពានរង្វាន់គុណភាពរបស់វៀតណាមដែលត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ 1995។ ពានរង្វាន់គុណភាពជាតិគឺជាផ្នែកមួយនៃប្រព័ន្ធពានរង្វាន់ផ្នែកគុណភាពអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (Global Performance Excellence Award – GPEA) រៀបចំដោយអង្គការគុណភាពអាស៊ីប៉ាស៊ីហ្វិក (APQO)។
សក្ខីកម្មចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃអ្នកដឹកនាំរបស់ក្រុមហ៊ុន អាតាដ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក
ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អាតាដ និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់បុគ្គលិកទាំងអស់។ វាក៏គូសបញ្ជាក់ផងដែរអំពីសក្ដានុពលសម្រាប់ការជំរុញវិស័យឧស្សាហកម្មរបស់វៀតណាម ខណៈពេលដែលការបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។
នៅក្រុមហ៊ុន អាតាដ យើងមានការប្តេជ្ញាចិត្តរបស់យើងក្នុងការបម្រើអតិថិជន ប្រកបដោយឧត្តមភាព ដោយផ្អែកលើតម្លៃស្នូលនៃគុណភាព។ នៅទីនេះ គុណភាពត្រូវបានកំណត់ មិនត្រឹមតែ ស្តង់ដារដ៏ខ្ពង់ខ្ពស់នៃផលិតផលរបស់យើងប៉ុណ្ណោះទេ ថែមទាំងសេវាកម្មដ៏ល្អឥតខ្ចះ និងភាពជាដៃគូជោគជ័យ ដែលអតិថិជនទទួលបាន នៅពេលសហការជាមួយយើង។

សហគ្រាសដែលឈ្នះពានរង្វាន់បានថតរូបអនុស្សាវរីយ៍
យើងបានយកឈ្នះលើបញ្ហាប្រឈម និងការប្រកួតប្រជែងដែលមានសក្តានុពលជាច្រើន នៅក្នុងវិស័យសាជីវកម្ម។ ប្រៀបដូចជាឃ្មុំដែលឧស្សាហ៍ព្យាយាម យើងនៅតែបន្តរផ្តោតលើអាជីវកម្មស្នូលរបស់យើង។ យើងបានវិនិយោគឥតឈប់ឈរចំពោះប្រជាជន និងធនធានរបស់យើង ដើម្បីបំពេញតាមតម្រូវការដ៏តឹងរឹងនៃគម្រោង តាមការចង់បាននៅវៀតណាម និងទូទាំងពិភពលោក។ ទន្ទឹមនឹងតម្លៃ នៃពានរង្វាន់មាស ផ្នែកគុណភាព ថ្នាក់ជាតិវៀតណាម បានពង្រឹងជំហររបស់ក្រុមហ៊ុន អាតាដ ក្នុងនាមជាអ្នកដឹកនាំទីផ្សារ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដៃគូ និងបុគ្គលិក អាតាដ ដ៏មានសារៈសំខាន់របស់យើង ក្នុងការគាំទ្រឥតឈប់ឈររបស់ពួកគេក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ សមិទ្ធិផលនេះដើរតួជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់យើងក្នុងការបន្តលើកកម្ពស់សេវាកម្ម និងការប្តេជ្ញាចិត្តរបស់យើងទៅកាន់ឧត្តមភាពនាពេលអនាគត។
តំណាងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន អាតាដ បានចូលរួមកម្មវិធីពានរង្វាន់មាស ផ្នែកគុណភាពថ្នាក់ជាតិ។