ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ពិធីជប់លៀងបំណាច់ឆ្នាំ 2024 និងការប្រារព្ធខួបលើកទី 20 របស់ក្រុមហ៊ុន សាជីវកម្មដែក អាតាដ ស្ទីល ស្រ្តាក់ឈ័រ

2024-12-30 11:24:56

ថ្មីៗនេះ ក្រុមហ៊ុន អាតាដ បានរៀបចំពិធីជប់លៀងបំណាច់ឆ្នាំ 2024 ដោយជោគជ័យ និងបានប្រារព្ធខួបលើកទី 20 របស់ខ្លួនជាមួយនឹងប្រធានបទ៖ “ដំណើរមួយ នៃក្រុមហ៊ុនអាដាតក្នុងរយៈ ២០ឆ្នាំ”។ ពិធីនេះបានចូលរួមពីសំណាក់ សមាជិកក្រុមហ៊ុនអាដាតទាំងអស់ ដើម្បីឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអាតាដ ក្នុងរយៈពេល ២០ ឆ្នាំ។

ATAD successfully organized the 2024 year-end party and celebrated its 20th anniversary

ក្រុមហ៊ុន អាតាដ​ បានរៀបចំពិធីជប់លៀងបំណាច់ឆ្នាំ 2024 ដោយជោគជ័យ និងប្រារព្ធខួបលើកទី 20 របស់ខ្លួន។ ក្នុងពិធីអបអរសាទរនេះក្រុមហ៊ុនអាដាត បានផ្តល់កិត្តិយកដល់បុគ្គលិកដែលធ្វើការជាមួយក្រុមហ៊ុនអស់រយៈពេល 5, 10 និង 20 ឆ្នាំ។ ចំណុចសំខាន់ទាំងនេះមិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយចំពោះការលះបង់ និងការមានទំនុកចិត្តមកលើក្រុមហ៊ុន អាតាដ

ក្រុមហ៊ុន អាតាដ បានផ្តល់កិត្តិយសដល់បុគ្គលិកដែលបាននៅជាមួយក្រុមហ៊ុនអស់រយៈពេល 5, 10, និង 20 ឆ្នាំ។ តំណាងនៃភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន អាតាដ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកផ្គត់ផ្គង់ ដៃគូ និងអ្នកម៉ៅការបន្ត ទាំងក្នុងស្រុក និងក្រៅស្រុក សម្រាប់ភាពជោគជ័យនៃភាពជាដៃគូ និងការជឿទុកចិត្តលើផលិតផលរបស់ ក្រុមហ៊ុន អាតាដ ក្នុងរយៈពេលកន្លងមកនេះ។

ATAD honored employees who have been with the company for 5, 10, and 20 years

មាន​ការ​សម្ដែង​ដែល​បាន​រៀបចំ​យ៉ាង​ល្អ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ មានកម្មវិធីសម្តែងវប្បធម៌សម្រាប់ព្រឹត្តិការណ៍នេះ បានផ្តល់ឱ្យសមាជិកក្រុមហ៊ុន អាតាដ​ នូវឱកាសដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ។ ក្រៅ​ពី​នេះ ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ជាមួយ​រង្វាន់​ដ៏​មាន​តម្លៃ​ ដែលទទួល​បាន​ការ​ចូលរួមដ៏រីករាយពីសំណាក់សមាជិកក្រុមហ៊ុន អាដាត  ។

ពិធីជប់លៀងនេះពោរពេញទៅដោយពេលវេលាដ៏ស្រស់ស្អាត និងមានអត្ថន័យសម្រាប់គ្រួសារ អាតាដ​  នៅពេលដែលយើងស្វាគមន៍ឆ្នាំ ២០២៥​ ជាមួយនឹងបេសកម្មថ្មី និងគោលដៅថ្មីៗ។  ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុម ភាពជាអ្នកដឹកនាំ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ អាតាដត្រៀមខ្លួនជាស្រេចដើម្បីឈានជើងចូលទៅក្នុងដំណើរការថ្មី គោលបំណងឆ្ពោះទៅរកភាពជោគជ័យកាន់តែច្រើន និងការលើកកម្ពស់ថ្មី។

ព័ត៍មានផ្សេងៗ

Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ