ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប
logo 20 years blue

ខែសីហា ក្រុមហ៊ុនភាគហ៊ុនរចនាសម្ព័ន្ធដែកថែប ATAD បានឈ្នះពានរង្វាន់ HRAA

2024-08-08 16:15:19

កាលពីថ្ងៃទី 8 ខែសីហា ក្រុមហ៊ុនភាគហ៊ុនរចនាសម្ព័ន្ធដែកថែប ATAD បានឈ្នះពានរង្វាន់ HRAA (HR Asia Awards) ដែលផ្តល់កិត្តិយសដល់ “ក្រុមហ៊ុនល្អបំផុតដើម្បីធ្វើការនៅអាស៊ី 2024” ជាលើកទីពីរ ដោយបញ្ជាក់ពីការផ្លាស់ប្តូរជាវិជ្ជមាន និងការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ មនុស្ស ជាបន្តបន្ទាប់របស់ក្រុមហ៊ុន នៅពេលកន្លងមក។

ATAD - The best Companies to Work for in Asia 2024 (3)

ដោយឆ្លងកាត់លើលក្ខណៈដ៏តឹងរ៉ឹងរបស់កណកម្មការរៀបចំ ឆ្នាំនេះ ATAD នៅតែបន្តទទួលបានកិត្តិយសជាកន្លែងធ្វើការល្អបំផុតនៅអាស៊ី។ ក្នុងនោះរួមទាំងបីកត្តានៃស្នូល – ខ្លួនឯង – ក្រុមរបស់ ATAD ទទួលបានពិន្ទុខ្ពស់ បើប្រៀបធៀបទៅនឹងពិន្ទុមធ្យមនៃអាជីវកម្មដែលចូលរួមក្នុងការស្ទង់មតិ។

ATAD - The best Companies to Work for in Asia 2024 (4)

ពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាព ឆ្នាំនេះ បានទទួលស្គាល់ជាថ្មី ម្តងទៀតនូវការខិតខំប្រឹងប្រែងរបស់ ATAD ក្នុងការផ្លាស់ប្តូរយ៉ាងទូលំទូលាយ កំណត់ស្តង់ដារគំរូនៃការគ្រប់គ្រង ការកសាងគោលនយោបាយធនធានមនុស្ស ដែលមានការប្រកួតប្រជែង ផ្តោតលើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើអតិថិជនដែលមានស្តង់ដារខ្ពស់។

ពានរង្វាន់នេះគឺជាការបញ្ជាក់ពីគុណតម្លៃដែលក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះ ដែលATAD បានកសាងបរិយាកាសការងារប្រកបដោយក្រមសីលធម៌ និងការអភិវឌ្ឍន៍ មនុស្សប្រកបដោយចីរភាពជាគោលការណ៍អនុវត្ត។ ជាមួយនឹងការសាមគ្គីភាព និងធ្វើការរួមគ្នារបស់សមាជិកនីមួយៗនៃក្រុមហ៊ុនដោយផ្អែកលើតម្លៃស្នូល ATAD នឹងជំនះយ៉ាងរឹងមាំនូវរាល់បញ្ហាប្រឈម បន្តបង្កើតតម្លៃថ្មី និង រក្សាតំណែងនាំមុខគេក្នុងតំបន់ក្នុងវិស័យសំណង់ដែក។ ហើយសំខាន់ជាងនេះទៅទៀត សក្តិសមជាកន្លែងធ្វើការដ៏ល្អបំផុតនៅអាស៊ី ដែលបុគ្គលិកគ្រប់រូបអាចទុកចិត្តបានពេញលេញ។

ព័ត៍មានផ្សេងៗ

Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD

QR Code

Share your page with anyone by asking them to scan this QR code

Copy & share