ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

គោលការណ៍នៃគុណភាពនិងសុវត្ថិភាព

គោលការណ៍រក្សាគុណភាពគឺជាការយកចិត្តទុកដាក់ដំបូងគេរបស់ATAD សម្រាប់ផ្ដល់នូវសំណើររបស់អតិថិជន ក៏ដូចជាកេរ្ដិ៍ឈ្មោះក្រុមហ៊ុន គ្រឿងបង្គុំដែកមានគុណភាព និងស្លាកយីហោលេខមួយនៅលើទីផ្សារជាតិនិងអន្ដរជាតិ។

ដើម្បីធានាគុណភាពឲ្យគ្រប់ដំណាក់កាលក្នុងឌីហ្សាញផលិតនិងដំឡើង ATAD មានស្តង់ដារប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008, ISO 14001:2004, OHSAS 18001:2007។ ស្ដង់ដារប្រព័ន្ធត្រូតពិនិត្យមិនត្រឹមតែជួយ  ATAD ក្នុងការអនុវត្តន៍ ការគ្រប់គ្រងនិងការកែលម្អគ្រប់ដំណាក់ការផលិតផលឲ្យកាន់តែល្អប្រសើរនោះទេថែមទាំងរួមចំណែកកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនក្នុងវិស័យសំណង់ផងដែរ។

ក្រៅពីនេះ ជាមួយនឹងវិធានការ “បំពេញតម្រូវការនិងការរំពឹងទុករបស់អតិថិជន ការការពារបរិស្ថាន ការធានាលើសុវត្ថិភាពមនុស្សម្នាក់ៗ”   អគ្គនាយកក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប ATAD បានចេញនូវគោលការណ៍ផ្ដោតសំខាន់ទៅលើ “ គុណភាព – បរិស្ថាន -សុវត្ថិភាព ”  ដោយផ្អែកលើមូលដ្ឋានគ្រឹះ “កិត្យានុភាព  គំនិត  និងទំនួលខុសត្រូវ ”

ការគ្រប់គ្រងនិង ទំនួលខុសត្រូវ៖

-សុវត្ថិភាព សុខុមាលភាព បរិយាកាសត្រូវបានចាត់ទុកជាផែ្នកមួយដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងរចនាសម្ព័ន្ធនិងអាជីវកម្មរបស់ATAD។

– ប្រតិបត្តិតាមតម្រូវការនិងមាត្រានៃច្បាប់ទាំងក្នុងនិងក្រៅការងារដែលជាគោលការណ៍។

– រង្វាស់នៃសុវត្ថិភាព សុខុមាលភាព ប្រពន្ធ័គ្រប់គ្រងបរិយាកាស។

 

បរិយាកាសការងារ

– បន្ថយការជះឥទ្ឋិពលពីបរិយាកាសខាងក្រៅដល់ដំណើរការអាជីវកម្ម។

– ការរក្សារបរិយាកាសការងារអោយមានសុវត្ថិភាពដល់បុគ្គលិក ផ្ដល់និងបណ្ដុះបណ្ដាលនូវពត៌មានសំខាន់ៗទាក់ទង។

 

អភិវឌ្ឍជាបន្តបន្ទាប់

– ការគ្រប់គ្រងការងារនិងរង្វាស់លើការងារ។

– បង្កើនល្បឿនដើម្បីបង្កើនតម្លើងសកម្មភាពផលិត។

 

គ្រប់គ្រងនិងត្រួតពិនិត្យ

– អនុវត្តន៍បទបញ្ជារបស់ HSE ឲ្យគ្រប់ដំណាក់កាលបច្ចេសទេសនិងការអភិវឌ្ឍផលិតផល។

– បុគ្គលិកទាំងអស់នឹងផ្គុំគ្នានៅទ្វាធំរបស់រោងចក្រ។

– ត្រូតពិនិត្យនូវការប្រព្រឹត្តតាមគោលការណ៍ពីថ្នាក់ដឹកនាំដាក់ឲ្យបុគ្គលិក។

 

ពត៌មាននូវវិធានការបង្ការ

– ផ្ដល់ពត៌មានពីបរិស្ថាន សុខភាពនិងសុវត្ថិភាពដល់បុគ្គលិកគ្រប់គ្នា។

– ផ្ដល់ពត៌មានពីវិធីអនុវត្តន៍សុវត្ថិភាពក្នុងស្ថានភាពបន្ទាន់។

 

Hotline:
(+84) 28 3926 0666
ទំនាក់ទំនងជាមួយយើង ATAD