សាជីវកម្មរចនាសម្ព័ន្ធដែកថែបATAD មានសេចក្តីសោមនស្សរីករាយសូមប្រកាសថាការិយាល័យតំណាងរបស់យើងនៅអ៊ូហ្គង់ដាបានបើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១ខែសីហា២០២១៕នេះជាការិយាល័យតំណាងដំបូងគេរបស់ក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបវៀតណាមនៅទីផ្សារអាហ្រិក៕
ការិយាល័យមានទីតាំងនៅជាន់ទី៧, Course View Towers, Plot 21, ផ្លូវ Yusuf Lule, NaKasero, Kampala ,តំណាងដោយលោក ផាម ហួង ហ៊ុយ អនុប្រធានផ្នែកលក់៕
ការបើកការិយាល័យតំណាងនឹងជួយអោយក្រុមហ៊ុនធ្វើអាជីវកម្មយ៉ាងសកម្មនិងអភិវឌ្ឃន៍ដើម្បីនាំមកនូវដំណោះស្រាយល្អប្រសើរ, ផលិតផលមានគុណភាពខ្ពស់និងសេវ៉ាកម្មអតិថិជនល្អឥតខ្ចោះនៅក្នុងទីផ្សារអ៊ូហ្គង់ដាជាសេសនៅអាហ្រិកជាទូទៅ៕ព្រឹត្តិការណ៍នេះបន្តបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងលេចធ្លោរបស់ATADដើម្បីពង្រឹងជំហរឈានមុខគេនៅវៀតណាមនិងសម្រេចបានចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនរចនាសម្ព័ន្ធដែកថែបឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥៕
បង្កើតឡើងក្នុងឆ្នាំ២០០៤, ATAD បានបន្សល់ទុកនូវដានជើងនៅក្នុងគម្រោងជាង៣,៥០០នៅក្នុងប្រទេសនិងដែនដីជាង៤០ដែលមានបណ្តាញការិយាល័យតំណាងនៅប្រទេសមីយ៉ាន់ម៉ា ,ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា ស្រីលង្កា បង់ក្លាដែស និងអ៊ូហ្គង់ដា៕ លើសពីនេះទៅទៀតនៅខែមេសាឆ្នាំ២០២១ , ATADក៏ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនKanematsu Group (ជប៉ុន)ជាដៃគូរចនាសម្ព័ន្ធដែកថែបតែមួយគត់នៅក្នុងទីផ្សារវៀតណាមដើម្បីវិនិយោគនិងក្លាយជាម្ចាស់ភាគហ៊ុនយុទ្ធសាស្រ្ត៕ |