ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

ការណែនាំពីសំណង់ដែកផលិតស្រាប់

សំណង់ដែកផលិតស្រាប់នៅរោងចក្រជាប្រភេទគម្រោងធ្វើពីគ្រឿងបង្គុំដែកដែលត្រូវបានផលិតតាមតម្រូវការស្ថាបត្យកម្មនិង បច្ចេកទេសនៃគម្រោងនីមួយៗ ។

Ethanol Project Samsung Project
Ton Dong A Project

មើលបន្ថែម: គម្រោងរបស់ ATAD

ប៉ារ៉ាម៉ែត្រចម្បង

  • ទទឹងបណ្តោយ-កម្ពស់របស់អគារ: អាស្រ័យទៅលើការចង់បានរបស់អតិថិជន។មិនមានការកំណត់ទំហំឡើយ។
  • ជម្រាលដំបូល: ជម្រាលដំបូលមានផលប៉ះពាល់ទៅលើលំហូរទឹកភ្លៀងលើដំបូល។ដែលជាទូទៅជម្រាលដំបូល: គឺ       I = 15 ភាគរយ
  • គម្លាតសសរ: គម្លាតសសរគឺជាចំងាយរវាងសសរឈរ ដែលអាស្រ័យទៅនឹងបណ្តោយរបស់អគារនិងគោលបំណងនៃការប្រើប្រាស់សមិទ្ធផលអគារ។
  • បន្ទុក រូមមាន: បន្ទុកមានចលនា បន្ទុកនឹងថ្កល់ បន្ទុកព្យួរ ល្បឿនខ្យល់ ការវិភាគលើភាពរលាស់និងប្រព័ន្ធម៉ាស៊ីនស្ទូចក្នុងអគារ។ល។

គ្រោងអគារផលិតនៅរោងចក្រ ផ្សំឡើងពី

  • គ្រឿងបង្គុំមេ (សសរ និង ផ្ទោង)
  • គ្រឿងបង្គុំរង (ផ្លាន របារជញ្ជាំង ផ្លានគែមដំបូល) ដែលជាកិនជាមុខកាត់ “Z” និង “C” .
  • ស័ង្កសីដំបូល និង ជញ្ជាំងភ្ជាប់គ្នា
  • គ្រឿងបង្គុំផ្សេងៗទៀត

Cai Mep Project

គ្រឿងបង្គុំមេ និង គ្រឿងបង្គុំរងទាំងអស់ត្រូវបានគណនានិងផលិតរួមបញ្ចូលទាំងការកាត់ប្រវែង ចោះរន្ធ ផ្សាបង្កើតរូបរាងនៅក្នុងរោងចក្រមុននឹងបញ្ជូនទៅកាន់ការដ្ឋាន ដើម្បីធ្វើការតម្លើង។

នៅការដ្ឋាន គ្រឿងបង្គុំទាំងអស់ ត្រូវបានរៀបបញ្ចូល និង ភ្ជាប់គ្នា ដោយប្រើ ប៊ូឡុង និង ខ្ចៅ ដោយហេតុនេះ វាបានកាត់បន្ថយការចំណាយថវិកានិងរយៈពេលដំឡើង។

គំរូរបស់សំណង់ដែកថែប

អគារទាំងនេះអាចផ្តល់នូវការរចនាបន្ថែមគ្រឿងបង្គុំនិងរបស់ផ្សេងពីគ្រឿងបង្គុំ ដូចជា Wall lights កង្ហារខ្យល់ ដំបូលបណ្តោះកម្តៅ ទ្វា បង្អួច ប្រព័ន្ធ Trusses ឡៅតឿ សំយ៉ាបទ្វា ប្រព័ន្ធ Crane អ៊ីសូឡង់ និងគ្រឿងបង្គុំផ្សេងៗទៀតអាស្រ័យលើសំណើររបស់អតិថិជន។

គុណសម្បត្តិ

1. សន្សំសំចៃការចំណាយ

គ្រោងអគារផលិតនៅរោងចក្រ អាចសន្សំចាប់ពី២០% ទៅ៣០% នៃតម្លៃសរុប បើប្រៀបធៀបទៅនឹងអគារដែកធម្មតា។ ផ្នែកដែលមិនរងបន្ទុក ជួយបន្ថយបរិមាណដែកមិនចាំបាច់ ដើម្បីធ្វើឲ្យគ្រោងអគារកាន់តែស្រាល និង បង្កើនប្រសិទ្ធិភាពសំភារះសំណង់។

2. ភាពរឹងមាំ

គ្រោងអគារផលិតនៅរោងចក្រ គឺមានភាពរឹងមាំខ្លាំង និង មិនងាយឆេះ អាចធន់នឹងខ្យល់ព្យុះ សម្ពាធខ្យស់ខ្លាំង និង ការរញ្ជួយដីបានយ៉ាងល្អ។

3. ការសាងសង់រហ័ស

គ្រោងអគារផលិតនៅរោងចក្រ មានភាពងាយស្រួលក្នុងការសាងសង់ និង ដំឡើងនៅក្នុងរយៈពេលខ្លី ដោយហេតុថា គម្រោងនីមួយៗ មានប្លង់លម្អិតយ៉ាងត្រឹមត្រូវ គ្រឿងបង្គុំទាំងអស់ ត្រូវបានផលិតរូចជាស្រេចនិង របៀបដំឡើងត្រូវបានរៀបចំជាជំហ៊ាននីមួយៗយ៉ាងច្បាស់លាស់។

4. ភាពបត់បែន

គ្រោងអគារផលិតនៅរោងចក្រ  អាចធ្វើឡើងដោយគ្រាន់តែមានសសរក្នុងតែពីរ បី ឬក៏គ្មានសសរក្នុងតែម្តង មានន័យថា វាផ្តល់ភាពងាយស្រួលក្នុងការរក្សាផ្ទៃធំទូលាយសម្រាប់ដាក់គ្រឿងប្រើប្រាស់ ការចល័តរថយន្តលើកដាក់ និង ការរៀបចំសកម្មភាពខាងក្នុងមានភាពងាយស្រួល។

លើសពីនេះ គ្រោងអគារផលិតនៅរោងចក្រ គឺអាចបត់បែនតាមកាលះទេសះ ងាយស្រួលពង្រីកក្នុងពេលអនាគត និង ក៏មានភាពសន្សំសំចៃ ក្នុងការដឹកជញ្ជូនផងដែរ។

5. និរន្តរភាពថាមពល

នាពេលបច្ចុប្បន្ន គ្រោងអគារផលិតនៅរោងចក្រ គឺជាដំណោះស្រាយយ៉ាងប្រសើរ សម្រាប់បរិស្ថានបៃតង ដោយកាត់បន្ថយសារធាតុ កាបូនឌីអុកស៊ីត (CO2) និង ជាជម្រើសសម្រាប់ការប្រើប្រាស់ថាមពល ប្រកបដោយនិរន្តរភាព។

គ្រោងអគារផលិតនៅរោងចក្រ បានជម្រុញនូវនិរន្តរភាពថាមពល និង អាចនាំមកនូវការសន្សំសំចៃយ៉ាងមហិមារ ចំពោះការចំណាយលើសីតុណ្ហភាព។ ជាពិសេស គ្រឿងបង្គុំទាំងអស់ មិនបណ្តាលឲ្យមានធូលី ឬផលរំខានអ្វីទាំងអស់ និង អាចកាត់បន្ថយរយៈពេលសាងសង់យ៉ាងមានប្រសិទ្ធិភាព។

ទំនាក់ទំនងជាមួយATAD

សូមទំនាក់ទំនងជាមួយយើងខ្ញុំគ្រប់ពេលដែលអ្នកមានតម្រូវការទាក់ទងដល់ផលិតផលនិងសេវាកម្ម។ សូមបំពេញទម្រង់ខាងក្រោមដើម្បីខាងយើងអាចធ្វើការឆ្លើយតបទៅវិញ ។

ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប
ការិយាល័យកណ្ដាល

អាសយដ្ឋាន ៖ 99 Nguyen Thi Minh Khai St, Ben Thanh, Dist 1, Ho Chi Minh City, Vietnam
អ៊ីម៉ែល: 
sales@atad.vn
ទូរស័ព្ទ:
(+84) 28 3926 0666
បញ្ជីការិយាល័យតំណាង

    ឈ្នោះ (*)

    អ៊ីម៉ែល (*)

    ទូរស័ព្ទ

    ប្រទេស (*)

    សារ (*)

    អ៊ីម៉ែល ATAD បំពេញទម្រង់។