ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប

បទបង្ហាញអំពីគ្រឿងបង្គុំសំណង់ដែក

គ្រឿងបង្គុំសំណង់ដែក គឺជាគ្រឿងបង្គុំធ្វើឡើងពីការផ្គុំបញ្ចូលគ្នានៃគ្រឿងបង្គុំដែកទាំងអស់ទៅតាមបែបបទស្ថាបត្យកម្មនិងសំណង់ ដែលឆ្លើយតបទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។

គ្រឿងបង្គុំប្រភេទនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការសាងសង់គម្រោងធុនមធ្យម និងធុនធំ ( សំណង់ដែកផលិតស្រាប់) ដោយប្រើប្រាស់ដែកជាចម្បង។

steel structureCheng Loong Project steel structure projectDa Nang International Airport Project structural steelEmpire City Showroom Project

មើលបន្ថែម: គម្រោងរបស់ ATAD

គ្រឿងបង្គុំកើតឡើងពីការភ្ជាប់គ្នារវាងគ្រឿងបង្គុំរងនៅក្នុងអគារដែលធ្វើឡើងពីដែក។គ្រឿងបង្គុំដែកគឺជាសម្ភារសំណង់ដែលផលិតនៅក្នុងរោងចក្រជាមួយនឹងរូបរាងពិសេស និងសារធាតុផ្សំគីមីផ្សេងៗដើម្បីតម្រូវនឹងប្រភេទគម្រោងនីមួយៗ។

សារធាតុផ្សំចម្បងនៅក្នុងគ្រឿងបង្គុំដែកគឺ ដែកនិងកាបូន។ ម៉ង់កាណែសសារធាតុលាយ និង ធាតុគីមីផ្សេងៗក៏ត្រូវបានបន្ថែមទៅក្នុងដែកនិង កាបូន ដើម្បីបង្កើនភាពធន់ និង ភាពរឹងមាំរបស់គ្រឿងបង្គុំ។

អាស្រ័យទៅលើការអនុវត្តន៍គម្រោងនីមួយៗ គ្រឿងបង្គុំដែក ត្រូវបានគេផលិតដោយដុតរំលាយឬក៏កិនឲ្យចេញជារូបរាងឬក៏ធ្វើឡើងដោយការផ្សាភ្ជាប់គ្នារវាងបន្ទះដែក។

គ្រឿងបង្គុំដែក មានរូបរាងប្រែប្រួលទាំងទំហំនិង ខ្នាតផ្សេងៗ។មុខកាត់សាមញ្ញៗមានដូចជា I-beam, C-section, Z-Section និង V-Section.

structural steel sample

  • I-Beam: មុខកាត់ I ។
  • Z-Shape: មាន flange ក្នុងទិសផ្ទុយគ្នា ។
  • HSS-Shape: មុខកាត់ប្រហោង ដូចជា រាងការេ ចតុកោណ រង្វង់ និង អេលីប។
  • Angle: មុខកាត់ L ។
  • Structural Channels: ធ្នឹមមុខកាត់ C ។
  • Tee: មុខកាត់ T ។
  • Rail Profile: ផ្លូវរថភ្លើងគ្រប់ប្រភេទ។
  • Bar: បន្ទះដែកស្តើងៗ។
  • Rod: ដែករាងមូល ហើយវែង ។
  • Plate: បន្ទះដែកមានកម្រាស់ក្រាស់ជាង ៤ មម។
  • ប្រព័ន្ធត្រាស់

ប្រភេទគ្រឿងបង្គុំសំខាន់ៗ

  • គ្រឿងបង្គុំ Truss: របារ ឬធាតុផ្សំរបស់ truss
  • គ្រោងគ្រឿងបង្គុំ: ធ្មឹម និង សសរ
  • គ្រឿងបង្គុំសំណាញ់: គ្រឿងបង្គុំបន្ទះ ឬក៏ប៉ម
  • គ្រឿងបង្គុំធ្នូ (កោង)
  • គ្រឿងបង្គុំ ប្រេកុងត្រាំង
  • គ្រឿងបង្គុំស្ពាន
  • ស្ពាន Truss: ធាតុផ្សំរបស់ Truss
  • ស្ពានកោង
  • ស្ពានខ្សែកាបលំនឹង
  • ស្ពានខ្សែកាបព្យួ

គុណសម្បត្តិ

1. សន្សំសំចៃប្រាក់

ការផលិតមានតម្លៃថោក តម្រូវការថែទាំតិចជាងអគារដែកបែបបុរាណ។ លើសពីនោះ ៩៨% នៃគ្រឿងបង្គុំទាំងអស់ អាចប្រើប្រាស់ឡើងវីញ ដោយមិនមានខូចខាតទ្រង់ទ្រាយអ្វីឡើយ។

2. ការសាងសង់ឆាប់រហ័ស

ភាពល្អឥតខ្ចោះនៃគ្រឿងបង្គុំដែកផលិតស្រាប់ បង្កើនល្បឿនក្នុងការសាងសង់ និង អនុញ្ញាតក្នុងគ្រប់គ្រងដោយប្រើកម្មវិធីកុំព្យូទ័រ។

3. អនាម័យ និង សុវត្ថិភាព

គ្រឿងបង្គុំដែកប្រភេទនេះ ត្រូវបានគេផលិតឡើងនៅក្នុងរោងចក្រ ហើយយកទៅដំឡើងនៅការដ្ឋានយ៉ាងឆាប់រហ័សដោយវិស្វករអាជីបធ្វើឲ្យគ្រឿងបង្គុំមានសុវត្ថិភាព។ អ្នកស្ទង់មតិក្នុងវិស័យឧស្សាហកម្មបានបង្ហាញថា គ្រឿងបង្គុំដែកគឺជាដំណោះស្រាយដ៏មានសុវត្ថិភាពបំផុត។

វាមានសំឡេងរំខាន និង កំទេចកំទីតិចបំផុតនៅក្នុងដំណើរការសាងសង់ ពីព្រោះគ្រប់គ្រឿងបង្គុំទាំងអស់បានផលិតរួចជាស្រេចនៅរោងចក្រ។

4. ភាពបត់បែន

ការអនុវត្តន៍ថ្មីៗលក្ខខ័ណ្ឌបន្ទុក ការពង្រីកបន្ថែមអាចកែប្រែនៅពេលខាងមុខ និង អាចផ្លាស់ប្តូរការសម្រេចចិត្តរបស់ម្ខាស់គម្រោងដែលប្រព័ន្ធគ្រោងអគារយើងអាចធ្វើបាន។

គ្រឿងបង្គុំអាចបន្ថែមជាន់ បើទោះបីជាអគារធ្វើហើយួរឆ្នាំក៏ដោយ។

សូមទំនាក់ទំនងមកកាន់យើងខ្ញុំ អ្នកជំនាញរបស់យើងនឹងដោះស្រាយបញ្ហាជូនលោកអ្នក

ពេលលោកអ្នកកំពុងរកអ្នកសាងសង់ ឬចង់ធ្វើជាដៃគូររបស់យើង ឬចង់ដឹងបន្ថែមអំពីគ្រឿងបង្គុំដែកផលិតស្រាប់ សូមទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីពិគ្រោះយោបល់បន្ថែម។ យើងខ្ញុំនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និងធ្វើឲ្យមានភាពងាយស្រួលចំណោះគម្រោងរបស់លោកអ្នក។

ATAD ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែប
ការិយាល័យកណ្ដាល

អាសយដ្ឋាន ៖ 99 Nguyen Thi Minh Khai St, Ben Thanh, Dist 1, Ho Chi Minh City, Vietnam
អ៊ីម៉ែល: 
sales@atad.vn
ទូរស័ព្ទ:
(+84) 28 3926 0666
បញ្ជីការិយាល័យតំណាង

    ឈ្នោះ (*)

    អ៊ីម៉ែល (*)

    ទូរស័ព្ទ

    ប្រទេស (*)

    សារ (*)

    អ៊ីម៉ែល ATAD បំពេញទម្រង់។