ទំព័រដើម » ខ្លឹសារសង្ខេបអំពី ATAD

ខ្លឹសារសង្ខេបអំពី ATAD

ក្រុមហ៊ុនសាជីវកម្មសំណង់ដែកថែបATADជាក្រុមហ៊ុនល្បីមួយដែលបង្កើតឡើងក្នុងឆ្នាំ២០០៤ដោយស្ថាបនិកឆ្នើមពីររូប។

ATAD ផ្តល់ជូននូវដំណោះស្រាយពេញលេញមួយរួមមាន៖ ការឌីហ្សាញ ការផលិត ការតំឡើង និងផលិតផលគ្រឿងបង្គុំដែក គុណភាពខ្ពស់។ បច្ចុប្បន្ន ជាមួយនឹងសំណង់ដែកផលិតស្រាប់  ATADបានអនុវត្តនូវគម្រោងគ្រោងដែកនៃវិស័យឧស្សាហកម្មធន់ធ្ងន់និងពាណិជ្ជកម្មជាច្រើនក្នុងគោលបំណងផ្តល់ជូនអតិថិជននូវគម្រោងគ្រោងដែកពេញ លេញមានដូចជា៖ រោងជាង ឃ្លាំង អគារសំរាប់ការតាំងបង្ហាញ មជ្ឈមណ្ឌលតាំងពិព័រណ៍ ផ្សារទំនើប ផ្លាហ្សា ស្ថានីយរថភ្លើង ព្រលានយន្តហោះ។ល។

ជាមួយនឹងបុគ្គលិកជំនាញជាង 1000នាក់បានឆ្លងកាត់ការបណ្ដុះបណ្ដាល។ ប្រព័ន្ធគ្រប់គ្រងគុណភាពISO 9001:2008,  ISO 14001:2004,OHSAS 18001:2007និង មានរោងចក្រផ្ទាល់ខ្លួន ទំហំ 176,000 ម៉ែត្រក្រឡា បំពាក់ដោយម៉ាស៊ីនផលិតកម្មស្វ័យប្រវត្តិប្រកបដោយបច្ចេកវិទ្យាខ្ពស់។ ATADជឿជាក់ថានឹងផ្ដល់នូវដំណោះស្រាយល្អប្រសើរបំផុតផលិតផលគុណភាពខ្ពស់និងសេវាកម្មដ៏ល្អឥតខ្ចោះជូនគម្រោងរបស់អតិថិជន។

ATAD ជាមួយនឹងបេសកកម្មដែលនាំមកនូវភាពជោគជ័យនិងតម្លៃពិសេសដល់អតិថិជននិងដៃគូសហការរបស់យើងខ្ញុំដូច្នេះហើយក៏បានក្លាយខ្លួនជាទីទុកចិត្ត និងជឿជាក់សម្រាប់គ្រប់គម្រោងពីសំណាក់អតិថិជន។ចំនួនអតិថិជនមានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំបានបញ្ជាក់ពីតំណែងនាំមុខគេរបស់ ATAD នៅលើទីផ្សារ។ អតិថិជនមួយចំនួននិងដៃគូរបស់ ATAD មានដូចជា៖

ក្រុមហ៊ុនម៉ៅការសាងសង់៖ MAEDE, TODA, SHIMIZU, DAIWA HOUSE, DELTA OCEAN, UNICONS, COTECCON, COFICO, PHU HUNG GIA, TAKCO, TVT, DINCO…។

ទីប្រឹក្សាសាងសង់៖ HASKONING, TOYO, IDCO, NAGECCO, NEWCC, ARCHETYPE, ICIC…។

អតិថិជន៖ METRO, COLGATE, PEPSI, NESTLE, UNILEVER, HEINEKEN, DIANA, BITEXCO, VINCOM, MASAN, SAMSUNG, PHANER, LIXIL, NIPPON STEEL GLASS,, JOTUN, KOBELCO, MASCOT, HOYA, KAMUI, LINDE, ESILOR, CROWN, LAURELTON DIAMOND, FUJI BAKELITE,…

ATAD  ប្ដេជ្ញាក្លាយជាស្លាកយីហោល្បីមួយដែលបានបង្ហាញឱ្យឃើញក្នុងវិស័យឧស្សាហកម្មសំណង់ និងជាអ្នកនាំមុខគេក្នុងការផ្តល់ជូននូវដំណោះស្រាយពីសំណង់ដែកផលិតស្រាប់ និងគ្រឿងបង្គុំដែកមានប្រសិទ្ធិភាពបំផុត។