ទំព័រដើម » ការផលិត

ការផលិត

ជាមួយនឹងកម្លាំងពលកម្មដែលបានបណ្តុះបណ្តាលយ៉ាងល្អរបស់បុគ្គលិកជំនាញជាង 1000នាក់ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2008, ISO 14001: 2004,OHSAS 18001: 2007និងរោងចក្រ 176,000ម៉ែត្រការេ 11,000តោន/ខែ សម្រាប់ គ្រឿងបង្គុំដែក   600តោន/ខែ សម្រាប់ផ្នែកផលិតដោយទម្រង់ត្រជាក់និង 200,000 ម៉ែត្រការេ/ខែ សម្រាប់បន្ទះសង្ក័សីជាមួយនឹងបច្ចេកវិទ្យាខ្ពស់ដែលផលិតដោយស្វ័យប្រវត្តិ ATAD ផ្ដល់នូវដំណោះស្រាយដែលល្អប្រសើរបំផុត ផលិតផលដែលមានគុណភាពខ្ពស់និងសេវាកម្មល្អឥតខ្ចោះសម្រាប់គម្រោងរបស់អ្នក។

ដំណើរការផលិតបែងចែកជា3ដំណាក់កាលផ្សេងពីគ្នាដើម្បីផលិតសមាសភាគសំខាន់ទាំងបីរួមមាន:

សមាសភាគដំបូង: សសរ ធ្នឹម

សមាសភាគបន្ទាប់: ផ្លាន ទ្វា…

សង្ក័សី: សង្ក័សីដំបូល សង្ក័សីជញ្ជាំង តំនរបិទភ្ជិត……

a. សមាសភាគដំបូង

1. ការកាត់:

  • ដោយម៉ាស៊ីនពហុកាត់ដោយស្វ័យប្រវត្តិCNC បន្ទះដែកអាចត្រូវបានកាត់ទៅតាមការឌីហ្សាញរូបរាងណាមួយក៏បាន។ រាល់បន្ទះដែកទាំងអស់ត្រូវបានកាត់ទៅតាមទំហំដែលទាមទារនូវសីតុណ្ហភាពក្តៅបំផុតជាមួយនឹងកំរាស់រហូតដល់ទៅ 80មីលីម៉ែត្រ។
  •  ឧបករណ៍និងម៉ាស៊ីន:
    + ម៉ាស៊ីនកាត់ស្វ័យប្រវត្តិCNC.

CNC Cutting Machineម៉ាស៊ីនកាត់CNC

            + ម៉ាស៊ីនកាត់មេកានិច 6100×20មម គឺអាចកាត់បន្ទះដែកជាមួយកំរាស់ដល់ទៅ 20 មម។

CNC (6100 x 20) mm Shearing Machineម៉ាស៊ីនកាត់ CNC (6100 x 20) មម

            + ម៉ាស៊ីនកាត់មេកានិច 6100×16មម គឺអាចកាត់បន្ទះដែកជាមួយកំរាស់ដល់ទៅ 16 មម។

CNC (6100 x 16) mm Shearing Machineម៉ាស៊ីនកាត់ CNC (6100 x 16) មម

2. ម៉ាស៊ីនចោះរន្ធ

  • បន្ទាប់ពីការកាត់ ប្រើម៉ាស៊ីនស្វ័យប្រវត្តិឡាមីណេតដើម្បីស្វានឬចោះរន្ធនៅលើបន្ទះដែលកាត់ហើយនោះតាមការចង់បាន។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនស្វាន ម៉ាស៊ីនចោះរន្ធ (03 គ្រឿង)
Punching Machineម៉ាស៊ីនចោះរន្ធ

CNC Drilling Machineម៉ាស៊ីនស្វាន CNC

3. ម៉ាស៊ីនផ្គុំ

  • ភ្ជាប់បន្ទះដែកអោយទៅជាសមាសភាពអគាររាង I ដោយប្រើម៉ាស៊ីនផ្គុំស្វ័យប្រវត្តិ។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនផ្គុំដោយស្វ័យប្រវត្តិ។
Automatic Assembling and Welding Machineម៉ាស៊ីនផ្គុំនិងផ្សាស្វ័យប្រវត្តិ
Automatic Assembling Machineម៉ាស៊ីនផ្គុំស្វ័យប្រវត្តិ

4. ផ្សានិងលម្អិតនៃតំនរផ្សា:

  • បន្ទាប់ពីការផ្គុំរាល់សមាសភាគត្រូវបានបញ្ជូនទៅការងារបន្ទាប់នៃការផ្សាបន្ទះដែកពីរសំរាប់ភ្ជាប់គ្នាជាមួយការផ្សាពន្លិចទឹកអន្សារ។ដំណើរការនេះបង្កើតបានការផ្សាដែលមានគុណភាពខ្ពស់អាំងតង់ស៊ីតេធំនិងការផ្សាភ្ជាប់ពេញ   លេញ។
  • ATAD ផ្សាយ៉ាងពេញលេញដោយប៉ូលផ្សាបង្គោលអគ្គិសនីឆ្លាស់។ គ្រប់ប្រភេទនៃការផ្សាត្រូវបានធ្វើឡើងដោយស្របតាមស្តង់ដារសៀវភៅបច្ចេកទេសរបស់វៀតណាមដែលបានបោះពុម្ពចុងក្រោយគេបង្អស់ជាមួយនិងការណែនាំ។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនផ្សាដោយស្វ័យប្រវត្តិ (10 គ្រឿង) ម៉ាស៊ីនផ្សាដែកដោយដៃ(100 គ្រឿង)។

Automatic Welding Machineម៉ាស៊ីនផ្សាដោយស្វ័យប្រវត្តិ

5. ការសំអាតផ្ទៃដែក:

  • គ្រោងដែលបង្កើតដោយបន្ទះដែកនឹងការផ្សាត្រូវបានសំអាតដោយដៃឬការប្រើម៉ាស៊ីនបាញ់សំអាតដោយគ្រាប់ខ្សាច់អាស្រ័យលើជម្រើសរបស់អតិថិជន។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនបាញ់សំអាត-ដោយស្វ័យប្រវត្តិ ម៉ាស៊ីនខាត់ (10 គ្រឿង)។

Shot Blasting Machineម៉ាស៊ីនបាញ់សំអាត

6. កាលាបថ្នាំ:

  • ATAD ប្រើម៉ាស៊ីនបាញ់ថ្នាំដោយប្រើសម្ពាធខ្ពស់ស្របតាមបច្ចេកទេសឧស្សាហកម្មរបស់អាមេរិក។ សមាសភាគទាំងអស់របស់អគារនឹងត្រូវបាញ់ថ្នាំពណ៌ប្រផេះឬពណ៌ក្រហមឬថ្នាំពិសេសផ្សេងទៀតទៅតាមជម្រើសរបស់អតិថិជន។
  • ឧបករណ៍និងម៉ាស៊ីន: ម៉ាស៊ីនបាញ់ថ្នាំសម្ពាធ-ខ្ពស់ ម៉ាស៊ីនខាត់ (5 គ្រឿង)

Painting Machineម៉ាស៊ីនបាញ់ថ្នាំ

b. សមាសភាគបន្ទាប់

1. ទម្រង់

  • សមាសភាគបន្ទាប់ទាំងអស់ដូចជា ផ្លានដំបូលនិងផ្លានជញ្ជាំង និងត្រូវបានផលិតពីសន្លឹកដែកស័ង្កសីដែលរុំជារមូលឬសន្លឹកដែកពណ៌ខ្មៅដែលរុំជារមូលស្របតាមស្តង់ដារ ASTM ។ សមាសភាគទាំងនេះត្រូវបំលែងបន្ទាប់ជារាង“Z” ឬ “C”តាមទំរង់បង្កើតត្រជាក់ជាមួយនឹងកម្រាស់ចាប់ពី 1,5មម ទៅ 2,5មម ។
  • អំឡុងពេលនៃការលៃតម្រូវរូឡូនេះប្រហែលជា2 ~ 3 នាទីដោយគ្មានការផ្លាស់ប្តូររូឡូ។ បន្ទាប់ពីការវិលជុំត្រូវបានបង្កើតឡើងដោយម៉ាស៊ីនរង្វិលនេះ ផ្ទៃនឹងរាបស្មើរយ៉ាងរលូងនិងស្អាតដោយគ្មានការកោសកកិតណាមួយនៅលើផ្ទៃនេះ។
    • ម៉ាស៊ីន:ម៉ាស៊ីនរង្វិលដែកផ្លាន
      + ម៉ាស៊ីនពត់ផ្លាន C
      + ម៉ាស៊ីនពត់ផ្លាន Z
Z Purlin Formming Machineម៉ាស៊ីនពត់ផ្លាន Z C Purlin Formming Machineម៉ាស៊ីនពត់ផ្លាន C

2. ចោះរន្ធ

  • ផ្លានដំបូលនិងផ្លានជញ្ជាំងអាចផ្តត់ផ្គង់ធម្មតាឬដោយចោះរន្ធតាមស្តង់ដារ ចន្លោះពីគ្នាតាមការបញ្ជាករបស់អ្នក។

3. លាបថ្នាំ

  • ATAD ប្រើម៉ាស៊ីនបាញ់ថ្នាំដោយប្រើសម្ពាធខ្ពស់ស្របតាមបច្ចេកទេសឧស្សាហកម្មរបស់អាមេរិក។សមាសភាគទាំងអស់របស់អគារនឹងត្រូវបាញ់ថ្នាំពណ៌ប្រផេះឬពណ៌ក្រហមឬថ្នាំពិសេសផ្សេងទៀតទៅតាមជម្រើសរបស់អតិថិជន។

c. បន្ទះសង្ក័សី

  • បន្ទះសង្ក័សីគ្រប់ប្រភេទត្រូវបានរុំជារមូលដោយសន្លឹកដែកដែលមានគុណភាពខ្ពស់ស្ដោយសាំអាលុយមីញ៉ូមទំរង់រមូលត្រជាក់ជាមួយការលាបថ្នាំតាមស្តង់ដារ ASTM។
  • ម៉ាស៊ីន:ម៉ាស៊ីនរង្វិលដែកផ្លាន។
ATAD Lock420 Machineម៉ាស៊ីនកិនសង្ក័សី ATAD Span5 Machineម៉ាស៊ីនកិនសង្ក័សី ATAD Seam65 Forming Machineម៉ាស៊ីនកិនសង្ក័សី ATAD Seam116 Machineម៉ាស៊ីនកិនសង្ក័សី